ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ឡានកាន់តែបុរាណ តម្លៃកាន់តែថ្លៃ
× ភ្នំពេញ៖ រថយន្ត VOLKSWAGEN បុរាណ២គ្រឿង ដែលមួយគ្រឿងផលិតនៅឆ្នាំ១៩៦១ និងមួយគ្រឿងទៀត ផលិតឆ្នាំ១៩៦៧ ត្រូវបានឈ្មួញនាំចូលពីប្រទេសជប៉ុន យកមកលក់នៅក្នុងប្រទេសកម្ពុជា។ ម៉ាករថយន្តរបស់អាល្លឺម្ល៉ង់ទាំង២គ្រឿង គឺ VOLKSWAGEN Squareback Station Wagon ផលិតឆ្នាំ១៩៦៧ ពណ៌ក្រហម (សម្រាប់គ្រួសារ) និង VOLKSWAGEN Karmann ឆ្នាំ១៩៦១ ពណ៌បៃតង (គូពេ កីឡា)។
ក្នុងបទសម្ភាសនេះ កញ្ញា ហេង បុឡែន ដែលជាអ្នកនាំចូលរថយន្តឲ្យដឹងថា គាត់លក់ VOLKSWAGEN Karmann ឆ្នាំ១៩៦១ ក្នុងតម្លៃ៥៥,០០០ដុល្លារ។ ឯ VOLKSWAGEN Squareback Station Wagon ផលិតឆ្នាំ១៩៦៧ លក់ក្នុងតម្លៃ២៧,០០០ដុល្លារ។ មានន័យឡានកាន់តែបុរាណ ថ្លៃកាន់តែខ្ពស់។
សូមអញ្ជើញស្តាប់សម្ភាសរវាងនាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងកញ្ញា ហេង បុឡែន ដូចតទៅ៖
Tag:
ឡានបុរាណ
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com