ជាតិ
សេដ្ឋកិច្ច
មណ្ឌល​កម្សាន្ត ផ្សារ​ទំនើប រួមចំណែក​បង្កើន​កញ្ចប់​ផលិតផល​ទេសចរណ៍​ថ្មី​ដល់​ខេត្តសៀមរាប​
19, Nov 2018 , 5:35 pm        
រូបភាព
​សៀមរាប​៖ វត្តមាន​មជ្ឈមណ្ឌល​កម្សាន្ត ផ្សារ​ទំនើប ចូលរួម​បង្កើន​កញ្ចប់​ផលិតផល​ទេសចរណ៍​ថ្មី​ដល់​ខេត្តសៀមរាប  ជាពិសេស​ការពន្យា​ពេល​កម្សាន្ត​របស់​ទេសចរ​។ នេះ​ជាការ​មើលឃើញ​របស់ ប្រតិបត្តិ​ករ​ទេសចរណ៍ និង​អ្នករកស៊ី​លើ​វិស័យ​ទេសចរណ៍ ស្រប​ពេលដែល​មជ្ឈមណ្ឌល​កម្សាន្ត ហេ​រី​ថេ​ក វ៉ក ដ៏​ធំ​នៅ​ខេត្តសៀមរាប ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ វិច្ឆិកា ឆ្នាំ​២០១៨​។

 
​ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លោក កៅ ហ្វី​លី​ព មើលឃើញ​ចំណុច​វិជ្ជមាន​នៃ​ការបង្ហាញ​វត្តមាន​មជ្ឈមណ្ឌល​កម្សាន្ត ផ្សារ​ដោយ​លោក​ពន្យល់ថា ជាធម្មតា​ទេសចរ​តែង​ដើរ​កម្សាន្ត និង​ចង់ដឹង​ពី​ផលិតផល​ក្នុង​តំបន់​នោះ ដូចជា​មក​ខេត្តសៀមរាប ពួកគេ​ចង់​ស្គាល់​អង្គរ បឹង​ទន្លេសាប ឬ​ភ្នំ​គូលែន តែ​អំឡុងពេល​កម្សាន្ត​នោះ ពួកគេ​ក៏ត្រូវ​ការហូប​អាហារ ដើរ​ផ្សារ​ទិញ​របស់​ផ្សេងៗ និង​ការកម្សាន្ត​មួយចំនួនទៀត​ផងដែរ​។ 


 
​ដូចគ្នានេះដែរ លោក ផាវ ព្រឿ​ន ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ខេត្តសៀមរាប ក៏​យល់ស្រប​ចំពោះ​ការលើកឡើង​របស់លោក ហ្វី​លី​ព ដែរ​។ លោក​ថា ភ្ញៀវទេសចរ​មក​ទស្ស​នា​អង្គរវត្ត តែ​ពួកគេ​ក៏​ត្រូវការ​ការកម្សាន្ត​នៅក្នុង​ទីក្រុង​ផងដែរ ហើយ​ផ្សារ​ទំនើប ឬ​មជ្ឈមណ្ឌល​កម្សាន្ត គឺជា​ជម្រើស​ល្អ​សម្រាប់​ពួកគេ ដូច្នេះ​ពួកគេ​នឹង​ចំណាយពេល​មួយ ឬ​ពីរ​យប់ ដើម្បី​ការកម្សាន្ត​ទាំងនោះ​។ 
 
​លោកស្រី ធៀង កតិកា ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Metro Lifestyle Development  បាន​អះអាង​ពី​ការបង្កើត​ មជ្ឈមណ្ឌល​កម្សាន្ត ហេ​រី​ថេ​ក វ៉ក ក្នុង​បំណង​បំពេញបន្ថែម​នូវ​តម្រូវការ​ក្នុង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com