អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភសាប៊ូ Ora ១០០កេស ជូនក្រុមកីឡាករទូក«ង»
× ក្រុមហ៊ុន ជីប ម៉ុង បានឧបត្ថម្ភសាប៊ូ Ora ១០០កេស ជូនដល់កីឡាករទូក«ង»កម្ពុជា ចំនួន១០៤ទូក កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ។ កម្មវិធីប្រគល់កញ្ចប់ឧបត្ថម្ភនេះ រៀបចំឡើងនៅសួនច្បារច្រមុះជ្រូក ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងក៏មានការចូលរួមពីលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញផងដែរ។
លោក លាង ឃុន ប្រធានក្រុមអគ្គនាយក ជីប ម៉ុង ថ្លែងឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុន ជីប ម៉ុង ក៏ដូចជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន តែងតែឧបត្ថម្ភដល់កីឡាករទូក«ង»កម្ពុជា។ «ខ្ញុំសង្ឈឹមថា វិភាគទាននេះ អាចជួយសម្រួលដល់ការស្នាក់នៅ របស់បងប្អូនក្នុងពេលប្រកួត និងក្រោយពេលសម្រាក់ពីការប្រណាំង»។ នេះជាការបញ្ជាក់បន្ថែម របស់លោក លាង ឃុន។
ក្រៅពីឧបត្ថម្ភសាប៊ូ Ora សម្រាប់បោកគក់សំលៀកបំពាក់ ក្រុមហ៊ុន ជីប ម៉ុង ក៏បានឧបត្ថម្ភប្រេងឆា Healthy CHEF ដល់ក្រុមកីឡាទូក«ង»ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនក៏បានដាក់តាំងលក់ផលិតផលសាប៊ូ Ora ក្នុងព្រះរាជពិធីបុណ្យអុំទូក នៅកោះពេជ្រចំនួនបីថ្ងៃ។ រាល់ការទិញផលិតផល នឹងមានឆ្នោតផ្សងសំណាងឈ្នះរង្វាន់ផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com