ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារដែលអ្នកជំងឺមហារីកគួរញ៉ាំឲ្យបានច្រើន
× អ្នកមានជំងឺមហារីក ប្រហែលជាត្រូវ ញ៉ាំអាហារពិសេស ខុសពីមនុស្សធម្មតាបន្តិច។
ជ្រើសអាហារ ដែលមានសុខភាពល្អ
នៅពេលដែលអ្នក កំពុងត្រូវតែព្យាបាល ជំងឺមហារីក វាជាការសំខាន់ណាស់ ក្នុងការជ្រើសរើសរបបអាហារ ដើម្បីជៀសវាងចំណីណា ដែលច្រើនតែមាន សារធាតុចិញ្ចឹមតិច។
ផ្ទុយទៅវិញ អ្នកគួរផ្តោតអារម្មណ៍ទៅលើ ការបរិភោគរបបអាហារ ដែលមានតុល្យភាព ដូចជា ៖
• នំប៉័ង ដែលធ្វើពីគ្រាប់ធញ្ញជាតិ
• ទទួលទានទឹកផ្លែឈើ ឬទឹកបន្លែសុទ្ធ ១០០ ភាគរយ ដែលបានសម្លាប់មេរោគបានត្រឹមត្រូវ ព្រោះអ្នកងាយនឹងឆ្លងមេរោគ
• ក្នុងមួយសប្តាហ៍ គួរមាន ២ ឬ ៣ ថ្ងៃ ដែលអ្នកគួរបរិភោគ អាហារដែលគ្មានជាតិសាច់
• បរិភោគសាឡាដ និងបន្លែពណ៌បៃតង ជាមួយអាហារពេលល្ងាច ជារៀងរាល់ថ្ងៃ
• ញុំាអាហារណា ដែលមានជាតិស្ករតិចតួច
• ជ្រើសយកសាច់ដែលគ្មានខ្លាញ់ និងត្រីឲ្យបានញឹកញាប់ ជាជាងសាច់ក្រហម និងសាច់កែច្នៃ
• ព្យាយាមបរិភោគអាហារឲ្យបានច្រើន ទោះបីជាអ្នកមិនឃ្លានក៏ដោយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com