ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រទាល​កន្ទុយក្រពើ អាច​ព្យាបាល​រោគ​ដំបៅ​មាត់​
22, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ដំបៅ ឬ​ពងបែក​មាត់ ជារឿយៗ​កើត​លើ​អ្នក ដែល​ខ្សោះ​ជាតិ​ទឹក និង​កង្វះ​អនាម័យ​មាត់​ធ្មេញ​។ ជាធម្មតា វា​អាច​បាត់​ទៅវិញ​ដោយ​ខ្លួនឯង ទោះបីជា​គ្មាន ការព្យាបាល​ក៏ដោយ ប៉ុន្តែ បើ​ចង់​ឲ្យ​វា​ឆាប់​ជា និង​មិនសូវ​ឈឺចាប់ អ្នក​អាច​សាកល្បង វិធីសាស្ត្រ​ខាងក្រោម​។​


 
​ទោះបីជា​គេ មិន​បានដឹង​ច្បាស់ អំពី​មូលហេតុ នៃ​អាកា​រៈ​ជំងឺ​នេះ ប៉ុន្តែ បញ្ហា​ស្ត្រេ​ស ការ​អា​លែ​ក​ស៊ី​ចំណីអាហារ កង្វះ​អនាម័យ ខ្វះ​ជាតិ​ទឹក ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ការឆ្លង​មេរោគ និង​ការជក់បារី អាចជា​ដើមចម ដែល​បណ្តាល​ឲ្យ​អ្នក កើត​ដំបៅ​មាត់​។​
 
​ប្រទាល​កន្ទុយក្រពើ ពិតជា​ភ្នាក់ងារ ប្រឆាំង​ការ​រលាក​ដ៏​អស្ចារ្យ និង​មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​ព្យាបាល​របួស ការ​រលាក និង​ការឈឺចាប់​ដោយសារ ការ​ពងបែក​មាត់​នេះ​។​
​បើ​អ្នកមាន​ប្រទាល​កន្ទុយក្រពើ នៅក្នុង​ផ្ទះ​ខ្លួនឯង អ្នក​គ្រាន់តែ​កាត់ ស្លឹក​វា​មួយ​ធាង រួច​ចៀរ​យកតែ​ជាតិ​រំអិល ដាក់​ក្នុង​ពែង​មួយ​។​
 
១. លាប​ប្រទាល​កន្ទុយក្រពើ​នេះ ទៅលើ​កន្លែង​ដែលមាន​បញ្ហា ឲ្យ​បាន​ញឹកញាប់ តាម​ដែល​អាចធ្វើ​ទៅបាន​។​
២. ក្រឡុក ឬ​លាយ​ជាមួយនឹង​ទឹក ដើម្បី​យកមក​ខ្ពុរមាត់ ១ ថ្ងៃ ៣ ដង​។​
៣. យក​ប្រទាល​នេះ ធ្វើ​ទឹក​ប្រទាល​កន្ទុយក្រពើ ដើម្បី​ញ៉ាំ​រាល់ថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com