ជាតិ
បុណ្យអុំទូក
ត្រី​គល់រាំង និង​ត្រី​រាជ ធ្វើចរាចរ​ផ្លាស់​ទី​ចេញ​បឹង​ទន្លេសាប មកដល់​មុខ​ព្រះបរមរាជវាំង ចំពេល​ពិធីបុណ្យ​អុំទូក​
21, Nov 2018 , 7:19 pm        
រូបភាព
​ត្រី​គល់រាំង និង​ត្រី​រាជ​ធ្វើចរាចរ​ចេញពី​បឹង​ទន្លេសាប​។ រូបភាព​ឯកសារ​របស់លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន / គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
​ត្រី​គល់រាំង និង​ត្រី​រាជ​ធ្វើចរាចរ​ចេញពី​បឹង​ទន្លេសាប​។ រូបភាព​ឯកសារ​របស់លោក​បណ្ឌិត ហ្សេ​ប ហូ​ហ្គេ​ន / គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ​។​
ដោយ:
​ពិធីបុណ្យ​អុំទូក គឺជា​បុណ្យប្រពៃណី​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ប្រជាជន​ខ្មែរ​តែងតែ​ប្រារព្ធ​ធ្វើឡើង រយៈពេល​បី​ថ្ងៃ ក្នុង​ខែវិច្ឆិកា ត្រូវ​នឹង​ថ្ងៃ​១៤-១៥​កើត និង​១​រោច ខែកត្តិក ជា​រៀងរាល់ឆ្នាំ​។ ពិធីបុណ្យ​នេះ មាន​ប្រវត្តិ​ជា​យូរលង់​ណាស់​មកហើយ តាំងពី​ក្នុង​រច្ចកា​ល ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​មកម្ល៉េះ ក្នុង​គ្រឹ​ស្ត​សករាជ ១១៧៧ - ១១៨១​ដើម្បី​រំលឹក​ទៅដល់​កងទ័ពជើងទឹក ។ ក្រោយមក ការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នេះ គឺ​ដើម្បី​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី ដែល​បានផ្តល់​ជីវភាព​រស់នៅ និង​សុខមាលភាព​ល្អប្រសើរ ដល់​ប្រជាជន​។​


 
​ពិធីបុណ្យ​អុំទូក​នេះ ប្រារព្ធ​ធ្វើឡើង​នៅមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ​។ ប្រជាជន​ខ្មែរ មកពី​បណ្តា​ខេត្ត បានមក​ពពាក់​ព​ពួន​គ្នា យ៉ាងច្រើន​កុះករ​។ ទូកង ដែល​រចនា​យ៉ាង​ល្អ​ប្លែក​ភ្នែក ក៏បាន​បណ្តែត​ខ្លួន​លើ​ផ្ទៃ​ទឹក បង្អួត​អ្នកទស្សនា​នៅលើ​ច្រាំង ទន្លេសាប​យ៉ាងច្រើន​កុះករ អមដោយ​សូរសម្លេង​យ៉ាង​កងរំពង​។ 
 
​ស្របពេល​ជាមួយគ្នា​នោះ ខណៈពេលដែល​ទូកង​កំពុង​ប្រឡងប្រជែង​យកឈ្នះ​ចាញ់ ត្រី​រាជ និង​ត្រី​គល់រាំង ដែលជា​ប្រភេទ​ត្រី​ទឹកសាប​មាន​មាឌធំ​ជាងគេ​លើ​លោក ក៏បាន​ធ្វើចរាចរ​ចេញពី​បឹង​ទន្លេសាប មកដល់​មុខ​ព្រះ​រម​រាជវាំង ទន្លេចតុមុខ​ដែរ​។ ត្រី​រាជ មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasianodon gigas) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong giant catfish​។ ត្រី​រាជ មាន​ដងខ្លួន​អតិបរមា​ប្រវែង ៣០០​ស​.​ម និង​ទម្ងន់​អតិបរមា ៣០០​គីឡូក្រាម​។ ត្រី​ប្រភេទ​នេះ វា​ធំ​លូតលាស់​លឿន​ជាង​ប្រភេទ​ត្រី​ផ្សេង​ដទៃទៀត នៅក្នុង​ពិភពលោក ដោយ​រយៈពេល​៦​ឆ្នាំ វា​អាចមាន​ទម្ងន់ ចាប់ពី ១៥០ ទៅ ២០០​គីឡូក្រាម​។ ត្រី​គល់រាំង មានឈ្មោះ​វិទ្យាសាស្ត្រ (Catlocarpio siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant barb​។ ត្រី​គល់រាំង ​អាចមាន​ប្រវែង​ដងខ្លួន​អតិបរមា ដល់​ទៅ​៣០០​ស​ម និង​មាន​ទម្ងន់​អតិបរមា ៣០០​គីឡូក្រាម​។
 
គួរ​បញ្ជាក់ថា ត្រី​រាជ និង​ត្រី​គល់រាំង ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ​ចូលទៅ​រស់នៅក្នុង​អាងទឹក​ជ្រៅ ​ក្នុង​ទន្លេមេគង្គ​ នា​ចុងរដូវ​ប្រាំង នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ជាមួយ​ប្រភេទ​ត្រី​ធំៗ​ផ្សេងទៀត​។ បន្ទាប់មក ពពួក​ត្រី​ប្រភេទ​តូច មធ្យម និង​ធំ ជាច្រើន​ប្រភេទ​ទៀត ក៏បាន​ចាប់ផ្តើម​ធ្វើចរាច​រ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប​តាម​ដែរ ពិសេស ពពួក​ត្រី​រៀល​។​
 
 វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី USAID សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ នៅតាម​ដង​ទន្លេសាប ជាពិសេស​ម្ចាស់ «​ដាយ​ត្រី​» ទាំង​១៤​គន្លង មេត្តាជួយ​ផ្តល់ព័ត៌មាន ក្នុងករណី​ចាប់បាន ឬ​ឃើញ​ប្រជា​នេសាទ​ណា​ចាប់បាន ដើម្បី​ក្រុមការងារ​របស់​យើង ចុះទៅ​បំពាក់​ស្លាក​សញ្ញា​សម្គាល់ រួច​លែង​វា​ចូលទៅក្នុង​ទន្លេ​វិញ តាមរយៈ​ទូរ​សព្ទ​ទំនាក់ទំនង​៖ ម៉ូ​ប៊ី​តែ​ល (012 805 347) ស្មា​ត (016 695 933) មិត្ត​ហ្វូ​ន (090 850 850)​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com