ជាតិ
បុណ្យអុំទូក
មុន​ចុះ​ប្រយុទ្ធ «​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» ត្រណម​កីឡាករ​ជេរ​គ្នា និង​ពាក់​ស្បែក​ឡើង​ទូក​
21, Nov 2018 , 8:30 pm        
រូបភាព
​ភ្នំពេញ​៖ ទូក​«​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» គឺជា​ទូកប្រណាំង​មកពី​ខេត្តកំពង់ចាម ដើម្បី​ចូលរួម​ប្រកួត​នៅក្នុង​ពិធីបុណ្យ​អុំទូក រយៈពេល​៣​ថ្ងៃនេះ​។ ទូក​«​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» ត្រូវបាន​កីឡាករ​ចំណុះ​ទូក រួមទាំង​គណៈកម្មាធិកា​រទូ​ក​នេះ មាន​ជំនឿ​ខ្លាំង​លើ​បារមី «​ព្រះស្ដេច​កន​» ដែល​តែងតែ​ជួយ​ដល់​កីឡាករ​ក្នុងការ​ទទួលបាន​ជ័យជម្នះ​។​

 
​លោក យឿន សុខន ដែលជា​កីឡាករ​អុំទូក​ជាង​១០​ឆ្នាំ​មកនេះ មានជំនឿថា បារមី​«​ព្រះស្ដេច​កន​» ពិតជា​គ្រង​លើ​ទូក​មួយ​នេះ​មែន ព្រោះ​នៅពេល​ប្រណាំង​ម្ដង កីឡាករ​ហាក់ដូច​ជាមាន​កម្លាំង​អ្វីមួយ​មកជួយ​ពីក្រោយ ទើប​ធ្វើ​ឲ្យ​ទូក​តែងតែ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ កន្លងមក​។ 
 
​ប៉ុន្តែ​ដើម្បី​ទទួលបាន​ជ័យជម្នះ​នោះ កីឡាករ​ទាំងអស់ មិនត្រូវ​ជេរ​គ្នា ឬ​ពាក់​ស្បែកជើង ឡើងលើ​ទូក​មុនពេល​ប្រកួត​ឡើយ ព្រោះ​ជា​ត្រណម​របស់​ទូក​«​អធិរាជ​ស្ដេច​កន​»​។ នេះ​បើតាម​លោក សុខន​។​

សូម​លោក​-​អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​របស់លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក យឿន សុខន កីឡាករ​អុំទូក​របស់​«​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» ដូចតទៅ​៖


Tag:
 អុំទូក​
  ទូក​ស្ដេច​កន​
© រក្សាសិទ្ធិដោយ thmeythmey.com