ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្សែង​បារី​ធ្វើ​ឲ្យ​កុមារ​តូចៗ​ប្រឈម​នឹង​បញ្ហា​សុខភាព​ខ្លាំងជាងគេ​
22, Nov 2018 , 2:40 pm        
រូបភាព
​សារធាតុ​គីមី​ដែល​អាច​បង្ក​គ្រោះថ្នាក់​មាន​ចំនួន​ជាង​៤០០០​ប្រភេទ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​បារី​មួយ​ដើម​។ ក្នុងនោះ​សារធាតុ​គីមី​ចំនួន​៥០​ប្រភេទ​អាច​បង្ក​ឲ្យ​មាន​ជំងឺមហារីក​ច្រើនជាងគេ ហើយ​ក្មេងៗ​ត្រូវ​ប្រឈម​នឹង​បញ្ហា​សុខភាព​នេះ​ខ្លាំង​បំផុត​។  នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ។

 
​ទារក​តូចៗ​អាច​ស្លាប់​បាន បើសិនជា​ពួកគេ​រស់នៅក្នុង​ទីតាំង​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ផ្សែង​បារី​។ ចំណែកឯ​កុមារ​តូចៗ​វិញ​នោះ​ក៏​អាច​ប្រឈម​នឹង​កើត​ជំងឺ ឬ​ប្រឈម​បញ្ហា​សុខភាព​ច្រើន​ដូចជា​ជំងឺ​ក្អក រលាក​ទងសួត រលាក​សួត ពុក​ធ្មេញ រលាក​ភ្នែក ឬ​រលាក​បំពង​ក​ជាដើម​ដែរ​។​
 
​បើ​កុមារ​ទាំងនោះ​រស់នៅក្នុង​ទីតាំង​ដែលមាន​ផ្សែង​បារី​អស់​រយៈ​យូរ ពួកគេ​អាច​ទទួល​បញ្ហា​ដែល​ទាក់ទង​នឹង​ផ្លូវដង្ហើម​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។ លើសពីនេះទៅទៀត ក្មេងៗ​ទាំងនោះ​ក៏​អាច​ចាប់យក​ទម្លាប់​អាក្រក់​ក្នុងការ​ជក់បារី​នេះ​ទៀតផង​។ 
 
​សារធាតុ​នីកូទីន​ដែលមាន​វត្តមាន​ក្នុង​ផ្សែង​បារី​នោះ​អាច​រសាត់​តាម​ខ្យល់​ដូច​លំអងធូលី​ដទៃទៀត​ដែរ​។ គេ​មា​នរក​សារធាតុ​នីកូទីន​នេះ​នៅតាម​ខ្លួនប្រាណ​កុមារ​តូចៗ​មួយចំនួន​ទោះបីជា​កុមារ​ទាំងនោះ​មិន​រស់នៅក្នុង​កន្លែង​ដែលមាន​អ្នក​ជក់បារី​ក៏ដោយចុះ​។​
 
 ប៉ុន្តែ​តាម​ការចុះផ្សាយ​ខាងលើ សារធាតុ​នីកូទីន​នេះ​អាចធ្វើ​ដំណើរ​តាម​ខ្យល់​បាន​យ៉ាង​ងាយស្រួល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។ ដូច​ច្នេះ​ការចេញ​ជក់បារី​នៅ​ទីតាំង​ទូលាយ​ដូចជា​ក្រៅ​ផ្ទះ ក៏​មិន​អាចជួយ​កាត់បន្ថយ​ផលប៉ះពាល់​លើ​សុខភាព​កុមារ​ប៉ុន្មាន​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com