ជាតិ
បុណ្យអុំទូក
អ​បិ​យ​ជំនឿ​! ព្រះអង្គ ឌី សា​រិ ពន្យល់​មូលហេតុ​ដែល​ដាក់ឈ្មោះ​ទូក​«​អធិរាជ​ស្ដេច​កន​»
22, Nov 2018 , 4:35 pm        
រូបភាព
​ភ្នំពេញ​៖ អ​បិ​យ​ជំនឿ​! ទូក​«​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» គឺជា​ទូក​ដែល​បាន​ប្រែ​ឈ្មោះ​ពី​ទូក​«​រកាអារ សែន​ជ័យ​» អស់​រយៈពេល​៥​ឆ្នាំ​មក ពោលគឺ​ចាប់តាំងបី​ឆ្នាំ​២០១៣​មក​។ មូលហេតុ​ដែល​ប្តូរ​ឈ្មោះ​ទៅជា​«​អធិរាជ​ស្ដេច​កន​»​នេះ ដោយសារតែ​ប្រជាពលរដ្ឋ មាន​ជំនឿ​លើ​បារមី​របស់​«​ព្រះស្ដេច​កន​»​។​


​ព្រះអង្គ ឌី សា​រិ ព្រះចៅអធិការ​វត្ត រកាអារ មាន​សង្ឃដីកា​ពន្យល់ថា ការប្ដូរឈ្មោះ​ទូក​នេះ ដោយសារតែ​ព្រះអង្គ បាន​សុបិន​ឃើញ​ព្រះស្ដេច​កន មកសុំ​ទូក​មួយ​ពី​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​សន្យា​ប្រគល់​ទូក​មួយ ឲ្យ​ព្រះស្ដេច​កន នៅក្នុង​សុបិន​នោះ​។ ក្រោយពី​សន្យា​រួចហើយ ស្រាប់តែ​ប៉ុន្មាន​ថ្ងៃក្រោយ ក៏មាន​អភូតហេតុ​កើតឡើង ដោយ​ទូក​មួយ​គ្រឿងក្នុង​វត្ត​បាន​រសាត់​បាត់​តាម​ទឹក​ទៅ រហូត​រកឃើញ​នៅ​កន្លែង​ផ្សេង​ទៅវិញ​។ ដូច្នេះ​ទើប​ព្រះអង្គ សម្រេច​ប្ដូរ​ប្រសិទ្ធ​នាម​ទូក ពី​«​រកាអារ សែន​ជ័យ​» មក​ទូក​«​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​»​វិញ​។​
 
​សូម​លោក​-​អ្នកនាង​ស្ដាប់​សង្ឃដីកា​របស់​ព្រះអង្គ ឌី សា​រិ ព្រះចៅអធិការ​វត្ត រកាអារ ដែល​ពន្យល់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖
 
 
​ទូក​«​អធិរាជ​ស្ដេច​កន តេ​ជោ​សែន​ជ័យ​» ត្រូវបាន​កីឡាករ​ចំណុះ​ទូក រួមទាំង​គណៈកម្មាធិកា​រទូ​ក​នេះ មាន​ជំនឿ​ខ្លាំង​លើ​បារមី «​ព្រះស្ដេច​កន​» ដែល​តែងតែ​ជួយ​ដល់​កីឡាករ​ក្នុងការ​ទទួលបាន​ជ័យជម្នះ ហើយ​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ កន្លងមក​។ ប៉ុន្តែ​ដើម្បី​ទទួលបាន​ជ័យជម្នះ​នោះ កីឡាករ​ទាំងអស់ មិនត្រូវ​ជេរ​គ្នា ឬ​ពាក់​ស្បែកជើង ឡើងលើ​ទូក​មុនពេល​ប្រកួត​ឡើយ ព្រោះ​ជា​ត្រណម​របស់​ទូក​«​អធិរាជ​ស្ដេច​កន​»​។ 

Tag:
 អុំទូក​
 ​អធិរាជ​ស្ដេច​កន​
© រក្សាសិទ្ធិដោយ thmeythmey.com