ពីនេះ ពីនោះ
ព័ត៍មានសុខភាព
“​ជំងឺ​ពុក​ឆ្អឹង​” អាច​បង្ការ​បាន ប្រសិនបើ​អ្នក …
19, Sep 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាយុ​កាន់តែ​ចាស់ អត្រា​នៃ​បាត់បង់​កំហាប់​ឆ្អឹង នឹង​កើនឡើង​ខ្ពស់ ដែល​ធ្វើ​ឲ្យ​អ្នក ប្រឈមមុខ​នឹង ជំងឺ​ពុក​ឆ្អឹង ឬ​ការបាក់​ឆ្អឹង​ដោយ​ងាយ ក្រោយ​ទទួលរង​ការប៉ះទង្គិច​ណាមួយ​។​

 
​ស្ត្រី មានឱកាស​កើត​ជំងឺ​ពុក​ឆ្អឹង ៤ ដង​លើស​បុរស​។ អំឡុងពេល​អស់​រដូវ ជាលិកា​ឆ្អឹង​របស់​ស្ត្រី​ចាប់ផ្តើម​ធ្លាក់ចុះ​យ៉ាង​លឿន​។​
 
​ទោះបីជា​គ្មានអ្វី អាច​ជំនួស​កំហាប់​ឆ្អឹង ដែល​បាត់បង់ ប៉ុន្តែ របប​អាហារ​មាន​តុល្យភាព និង​ការហាត់​ប្រាណ​ជាប្រចាំ អាចជួយ​រក្សា​កំហាប់​ឆ្អឹង និង​ពន្យារពេល​ខូចខាត​បាន​។​
 
​ការឡើង​ទម្ងន់​ចុះឡើង អាច​ជះឥទ្ធិពល​ទៅលើ​ឆ្អឹង​។​
 
​យោងទៅតាម​ការសិក្សា របស់​ជនជាតិ​កាណាដា បាន​រកឃើញថា បុរស​ស្ត្រី អាយុ​ចាប់ពី ២៥ ទៅ ៩៦ ឆ្នាំ ដែលមាន​ទម្ងន់​មិន​ថេរ (​ឡើង​ចុះៗ​) មានការ​ប្រឈមមុខ​ខ្លាំង ទៅនឹង​ការបាក់​ឆ្អឹង ច្រើនជាង​មនុស្ស ដែលមាន​ទម្ងន់​ថេរ​។​
 
​ការសិក្សា​ក៏​បង្ហាញ​ផងដែរ​ថា ការ​ស្រក​គីឡូ អាច​បណ្តាល​ឲ្យ​មាន ការធ្លាក់ចុះ​អ័រម៉ូន estrogen និង​progesterone ដែល​អ័រម៉ូន​ទាំងពីរ​នេះ គឺជា​អ្នកគ្រប់គ្រង​សុខភាព​ឆ្អឹង​។​
 
• ដូច្នេះ ដើម្បី​ថែរក្សា​សុខភាព​ឆ្អឹង និង​កាត់បន្ថយ ការប្រឈមមុខ​ទៅនឹង ជំងឺ​ពុក​ឆ្អឹង អ្នក​គួរតែ ៖

– ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​
 
– ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​
 
– ពិគ្រោះ​យោបល់ អំពី​សុខភាព​របស់​អ្នក ជាប្រចាំ​ជាមួយ​ពេទ្យ​ជំនាញ​
 
– បង្កើន​ការ​ញ៉ាំ​ជាតិ​កាល់ស្យូម និង​វីតាមីន D៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com