ជាតិ
បុណ្យអុំទូក
ទូក «​កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» ពី​ខេត្តព្រះវិហារ បាន​លេខ​មួយ​ក្នុងការ​ប្រណាំង​គូ​ពិសេស​
24, Nov 2018 , 6:29 am        
រូបភាព
លោក ហ៊ីង ប៊ុនហៀង លោក អ៊ុន ចាន់ដា និងក្រុមកីឡាករ​កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​
លោក ហ៊ីង ប៊ុនហៀង លោក អ៊ុន ចាន់ដា និងក្រុមកីឡាករ​កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​
ដោយ: រួបរួម
«​កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» ពី​ខេត្តព្រះវិហារ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងការ​ប្រណាំងទូក «​គូ​ពិសេស​» នា​ព្រះ​រាជពិធី​បុណ្យអុំទូក ពីថ្ងៃ​ទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ទូក​ដែល​ឧបត្ថម្ភ​ដោយ​លោក ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ មួយ​ប្រើ​ថិរវេលា​សរុប​ទាំងបី​ថ្ងៃ ២៧​នាទី ២៣​វិនាទី​ចុច​៤២ ដោយ​នាំមុខ​ទូក​សារាយ​តេ​ជោ​សែន​ជ័យ ពី​ខេត្តកណ្តាល (២៧:៣១.២៦) និង​ទូក​សម្តេច​វិបុល​បញ្ញាបារមី​មានជ័យ​ពី​ខេត្តតាកែវ (២៧:៣៧.៩២)​។



​ទូក​ចំនួន​៨៤ ចំណុះ​ចន្លោះ​ពី​៦៥​ទៅ​៨០​នាក់ បាន​ចូលរួម​ប្រកួតប្រជែង​គូ​ពិសេស​នេះ រយៈពេល​៣​ថ្ងៃ​ពេញ ដោយ​ក្នុង​មួយថ្ងៃ​មាន​២​ជើង​។ នៅ​ថ្ងៃ​ទីមួយ «​ជ្រៃ​មាស​សាគរ​តេ​ជោ​សែន​ជ័យ​» ពី​ខេត្តកណ្តាល​នាំមុខគេ​នៅ​ជើង​ទីមួយ (​ពិន្ទុ​រួម​ចំណាត់ថ្នាក់​លេខ​៥៧) ចំណែក «​សារាយ​តេ​ជោ​សែន​ជ័យ​» នាំមុខ​នៅ​ជើង​ទី​ពីរ (​ពិន្ទុ​រួម​ចំណាត់​លេខ​២)​។​

​ឈានដល់​ថ្ងៃទី​ពីរ «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» បាន​វ៉ា​ដាច់​គេ​ទាំង​ជើង​ទីមួយ និង​ជើង​ទី​ពីរ ដែល​លទ្ធផល​ដ៏​ល្អ​ក្នុងការ​សន្សំ​ពិន្ទុ​របស់​ទូក​ពី​ខេត្តព្រះវិហារ​មួយ​នេះ​។​

​នៅ​ថ្ងៃទី​បី «​កោះកែ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» បន្ត​លេចធ្លោ​ដដែល ដោយ​គ្រាន់តែ​យឺត​ជាង «​មហា​គ្រុឌ​» ពី​ខេត្ត​ត្បូងឃ្មុំ បន្តិច​ប៉ុណ្ណោះ​នៅ​ជើង​ទីមួយ​។ សម្រាប់​មហា​គ្រុឌ សរុប​ពិន្ទុ​រួម បាន​ចំណាត់ថ្នាក់​លេខ​៥​។ ឈានដល់​ជើង​ទី​ពីរ «​សារាយ​តេ​ជោ​សែន​ជ័យ​» នាំមុខ​ឡើងវិញ ដូច​ជើង​ទី​ពីរ​កាលពី​ថ្ងៃ​ទីមួយ ប៉ុន្តែ​សរុប​ពិន្ទុ​រួម ទូក​ពី​ខេត្តកណ្តាល​មួយ​នេះ បាន​ចំណាត់ថ្នាក់​លេខ​ពីរ​។​

​ទូក​គូ​ពិសេស​ចំណាត់​ថ្នាក់លើ​គេ​ទាំង​១០៖
១. កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ (​ព្រះវិហារ​)
២. សារាយ​តេ​ជោ​សែន​ជ័យ (​កណ្តាល​)
៣. សម្តេច​វិបុល​បញ្ញាបារមី​មានជ័យ (​តាកែវ​)
៤. អា​វ័យ​រា​ពណ៌​ត្បូងឃ្មុំ (​ត្បូងឃ្មុំ​)
៥. មហា​គ្រុឌ (​ត្បូងឃ្មុំ​)
៦. ៧​មករា (​ភ្នំពេញ​)
៧. ព្រះវិហារ​សែន​ជ័យ (​ព្រះវិហារ​)
៨. តេ​ជោ​កែវ​វិជ័យ​បារមី​ចៅសែន (​ពោធិ៍សាត់​)
៩. ចៅ​ពេជ្រ​កុមារ​បុប្ផា​ជ្រោយ​ថ្ម (​កំពង់ចាម​)
១០. សុវណ្ណ​រាជសីហ៍​បារមី​បន្ទាយ​មហានគរ (​បន្ទាយមានជ័យ​)៕








© រក្សាសិទ្ធិដោយ thmeythmey.com