កំណាព្យ
ជាតិ
រួមគ្នា​ស្អាត​!
25, Nov 2018 , 7:59 am        
រូបភាព
​បទ ផ្កាឈូក​រីក​



-​រួមគ្នា​ស្អាត ខាត​ប៉ុន្មាន បាន​យើង​សោះ​
​រួមគ្នា​ស្អាត លែង​លើក​បោះ ចោល​សំរាម​
​រួមគ្នា​ស្អាត ពី​ខ្លួន​យើង គ្មាន​គេ​ហាម​
​រួមគ្នា​ស្អាត ក្មេង​ធ្វើតាម ស្អាត​ត​គ្នា​។
-​ធ្វើ​គំរូ គ្រូ​មុន​សិស្ស ឆ្កឹះ​បំផុស​
​ធ្វើ​គំរូ កូនស្រី​ប្រុស កុំ​រួញរា​
​ធ្វើ​គំរូ សម្អាតផ្ទះ ជម្រះ​ធ្លា​
​ធ្វើ​គំរូ បង្រៀន​គ្នា ឲ្យ​រស់​ស្អាត​។​
 
-​ស្អាត​គ្រប់គ្នា ជា​វិន័យ ច្នៃ​ខ្លួនឯង​
​ស្អាត​គ្រប់គ្នា ត្រូវធ្វើ​ស្តែង កុំ​ប្រមាថ​
​ស្អាត​គ្រប់គ្នា កុំ​ធ្វើ​ពើ ដើរ​នាំ​ខាត​
​ស្អាត​គ្រប់គ្នា ផ្ទះ​យើង​ស្អាត ស្អាត​ទាំង​ស្រុក​៕

© រក្សាសិទ្ធិដោយ thmeythmey.com