អន្តរជាតិ
រដ្ឋ​ជា​កល្យាណមិត្ត​តៃវ៉ាន់​ចំនួន ១៧ ដែល​មិន​ព្រម​ចុះ​ញ៉ម​នឹង​«​នយោបាយ​ការទូត​ដុល្លារ​» របស់​ចិន
25, Nov 2018 , 4:59 pm        
រូបភាព
ដោយ:
​របត់​នយោបាយ​ការបរទេស ពិសេស​នោះ ការ​ងើបឡើង នៃ​ឥទ្ធិពល​របស់​ចិន​ក្នុងតួនាទី​ជា​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី បានធ្វើ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់​មួយចំនួន បាន​ផ្លាស់ប្តូរ​ចិត្ត​។ ការផ្លាស់ប្តូរ​នោះ​គឺ ប្រទេស ដែល​ធ្លាប់មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​តៃវ៉ាន់​រាប់​ទសវត្សរ៍​ហើយ​នោះ បែរជា​ទៅ​រួមរស់​គោលនយោបាយ​ការទូត​ថ្មី​ជាមួយនឹង​ចិន​ទៅវិញ​។ ក៏ប៉ុន្តែ​ការទូត​តៃវ៉ាន់ ក៏​មិន​ឯកា​ឡើយ​។



​គ្រាន់តែ​នៅ​ឆ្នាំ​២០១៨​នេះ តៃវ៉ាន់ បាន​បាត់​សម្ព័ន្ធមិត្ត​របស់ខ្លួនរ​ហូត​ដល់​បី​ប្រទេស​ជា​បន្តបន្ទាប់ ដែលមាន​ដូចជា សាធារណរដ្ឋ​ដូ​មី​និក បូ​គី​ណា​ហ្វា​សូ និង​អែល​សាល់​វ៉ា​ឌ័​រ​។ ការបាត់បង់​នេះ ធ្វើ​ឲ្យ​ការទូត​តៃវ៉ាន់ ដែល​ចិន តែងតែ​ប្រកាស​ក្តែ​ងៗ​ថា ជា​ដែន​កោះ​មួយ​របស់ខ្លួន​នោះ កាន់តែ​ខ្សត់ខ្សោយ​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយនឹង​ប្រទេស​ខាងក្រៅ និង​សហគមន៍​អន្តរជាតិ​។​
 
​ជុំវិញ​ការចាកចេញ​នេះ​ផងដែរ ត្រូវបាន​មេដឹកនាំ នៃ​អតីត​សម្ព័ន្ធមិត្ត​តៃវ៉ាន់ លើកឡើង​ស្រដៀងៗ​គ្នា​ថា ដើម្បី​ផលប្រយោជន៍ នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​របស់​ពួកគេ ដ្បិត​ចិន គឺជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទី​២ ជា​សណ្តាប់ធ្នាប់​ពិភពលោក​ថ្មី ហើយ​ការទទួលស្គាល់​គោលនយោបាយ​ចិន​តែមួយ ក៏​ជា​ទំនោរ​អន្តរជាតិ​ផងដែរ​។ 
 
​យ៉ាងណាក៏ដោយ តៃវ៉ាន់ ក៏​នៅតែមាន​ដៃគូ​ស្មោះស្ម័គ្រ ពោលគឺ​ដៃគូ ដែល​មិន​បោះបង់​តៃវ៉ាន់ តាមរយៈ​អំណាច​ការទូត​ទឹកប្រាក់​របស់​ចិន​។ មកទល់ពេលនេះ តៃវ៉ាន់ មាន​សម្ព័ន្ធមិត្ត​ចំនួន ១៧​រដ្ឋ​ក្នុង​តំបន់​អាស៊ី​ខាងកើត និង​ប៉ាស៊ីហ្វិក តំបន់​អាហ្វ្រិក និង​តំបន់​អាមេរិក​ឡាទីន​និង​ខា​រ៉ា​ប៊ី​ន​។ ខាងក្រោម​នេះ គឺជា​ប្រទេស​ដែល​នៅតែមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយនឹង​តៃវ៉ាន់ ពោលគឺ​ប្រទេស​ដែល​ទទួល ស្គាល់​តៃវ៉ាន់​ជា​ប្រទេសមួយ​ក្នុង​ឆាក​អន្តរជាតិ​៖ 
+ ប៉ាស៊ីហ្វិក 
១. គី​រី​បាទី 
២. កោះ​សាធារណរដ្ឋ​ម៉ា​ហ្សា​
៣. ណូ​រូ 
៤. សាធារណរដ្ឋ​ប៉ា​ឡោ 
៥. កោះ​សូ​ឡូ​មុន 
៦. ទូ​វ៉ា​លូ 
+ អាហ្វ្រិក​
៧. អ៊ី​ស្វា​ទី​នី ( ឈ្មោះ​ចាស់​ស្វា​ស៊ី​ឡង់​) 
+ អឺរ៉ុប 
៨. Holy See 
+ អាមេរិក​ឡាទីន និង​ខា​រ៉ា​ប៊ី​ន 
៩. បេ​លី 
១០. ក្វា​តេ​ម៉ា​ឡា 
១១. ហៃ​ទី 
១២. សាធារណរដ្ឋ​ហុង​ឌូ​រ៉ា (The Republic of Honduras)
១៣. នី​កា​រ៉ា​ហ្កា 
១៤. ប៉ា​រ៉ា​ហ្កា​យ 
១៥. St. Kitts and Nevis
១៦. សាំង​លូ​សី (Saint Lucia)
១៧. St. Vincent & the Grenadines ៕
 

Tag:
 ចិន​
  តៃវ៉ាន់​
© រក្សាសិទ្ធិដោយ thmeythmey.com