ជាតិ
សង្គមជាតិ
ចិន​ជាង​២០០​នាក់​នៅ​តាកែវ ត្រូវ​ចាប់ខ្លួន ពីបទ​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​
27, Nov 2018 , 10:07 am        
រូបភាព
រូបភាពពី​នគរបាលជាតិ
រូបភាពពី​នគរបាលជាតិ
ដោយ:
​កម្លាំង​សមត្ថកិច្ច​ជាង​១០០​នាក់ ដែល​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ រួមទាំង​កម្លាំង​ពាក់ព័ន្ធ​ផ្សេងទៀត បាន​ចុះទៅ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​២៣៥​នាក់ (​ស្រី​៣៦​នាក់​) ដែល​បាន​ប្រព្រឹត្ត​អំពើ​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ទីតាំង​៤​ផ្សេងគ្នា កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។


 
​បើតាម​ការចុះផ្សាយ​រប​ស់អគ្គ​ស្នងការ​នគរ​បាល​ជាតិ ទីតាំង​ទាំង​៤​នោះ គឺ​ស្ថិត​ក្នុងស្រុក​ត្រាំកក់​២​កន្លែង​និង​ស្រុក​បាទី​២​កន្លែង​។ អគ្គស្នងការ​នគរបាល​ជាតិ បញ្ជាក់ថា បច្ចុប្បន្ន ជន​ជាតិចិន​ទាំងអស់នោះ ព្រមទាំង​វត្ថុតាង ត្រូវបាន​ប្រគល់​ជូនទៅ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ត្រូវបញ្ជូន​បន្តទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​៕

Tag:
 សន្តិសុខ​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com