អត្ថបទពាណិជ្ជកម្ម
កម្មវិធី​«Uncaged Night»​របស់​ស្រា​បៀ​ថៃ​ហ្គ័​រ នឹង​មកដល់​ខេត្តសៀមរាប​
27, Nov 2018 , 3:24 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  នៅ​ថ្ងៃទី ១ ខែធ្នូ ខាងមុខនេះ  ស្រា​បៀ​ថៃ​ហ្គ័​រ ដែលជា​ស្រា​បៀ​មាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ នឹង​រៀបចំ​វគ្គ​ទី​ពីរ​នៃ​កម្មវិធី «​រាត្រី Uncaged Night» នៅ​ផ្សារ​ផាម​កុងតឺន័រ (Palm Container)  ទី​រួម​ខេត្តសៀមរាប បន្ទាប់ពី​បញ្ចប់​វគ្គ​ទីមួយ នៅ​ខេត្តបាត់ដំបង​ដោយ​ជោគជ័យ​។
 
​កម្មវិធី “​រាត្រី Uncaged Night” គឺជា​កម្មវិធី​ប្រកួត​ក្បាច់​រាំ Hip Hop ដោយ​អ្នកទទួល​ជ័យលាភី នឹង​ទទួលបាន​ប្រាក់រង្វាន់ ចំនួន ៣,០០០​ដុល្លារ​។ នៅក្នុង​កម្មវិធី​នេះ ក៏មាន​ការចូលរួម​សម្តែង​កម្សាន្ត សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​កម្ពុជា​ជាច្រើនរូប  ជាពិសេស ក្មេង​ខ្មែរ ដែល​ចេញមុខ​ស្តែងចេញ​ភាពក្លាហាន ក្នុងការ​និពន្ធ​បទ​ចម្រៀង Original ថ្មី​សន្លាង​មួយ ដើម្បី​ជំរុញ​យុវជន​សម័យថ្មី​ដែលមាន​ទេពកោសល្យ​ក្បាច់​រាំ Hip Hop ចូលមក​ប្រកួត​គ្នា ក្នុង​កម្មវិធី​រាត្រី «Uncaged Night» របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​។ បទ​ចម្រៀង «The Uncaged Night» ដែល​ឧបត្ថម្ភ​ផ្តាច់មុខ ដោយ​ស្រា​បៀ​ថៃ​ហ្គ័​រ ក្មេង​ខ្មែរ​សង្ឃឹមថា បទ​ចម្រៀង​ថ្មី​នេះ នឹង​ជំរុញ​យុវជន​គ្រប់រូប​ឲ្យ​ស្តែងចេញ​ភាពក្លាហាន​របស់ខ្លួន បញ្ចេញ​ទេពកោសល្យ និង​សមត្ថភាព​សិល្បៈ​ផ្សេងៗ លើ​ឆាក​ជាតិ និង​អន្តរជាតិ​។ 
 
​តោះ​!!! សូម​ចូលរួម​ទស្សនា​ផ្ទាល់​ឲ្យ​បាន​ច្រើន​កុះករ នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខ នៅ​ផ្សារ​ផាម​កុងតឺន័រ ខេត្តសៀមរាប​។ ជាពិសេស លោកអ្នក​ក៏​អាច​ចូលរួម​ជាមួយ ក្មេង​ខ្មែរ - KmengKhmer ដើម្បី​បោះឆ្នោត​ជ្រើសរើស​ក្រុម​រាំ ៣​ក្រុម សម្រាប់​ការប្រកួត​ក្បាច់​រាំ​ប្រចាំ​ខេត្តសៀមរាប​ផងដែរ​។ 
​ដើម្បី​បោះឆ្នោត​៖ 
 
* ចុច​នៅទីនេះ http://bit.ly/2AZnIGg ដើម្បី​នាំ​អ្នក​ទៅដល់​ប្រអប់​សារ​របស់ Tiger ហើយ​សរសេរ​ពាក្យ VOTE មកកាន់​ពួកយើង​
* ចុច​ជ្រើសរើស​ក្រុម​ដែល​អ្នក​ចូលចិត្ត​
* អ្នក​ក៏​អាចធ្វើ​ការមើល​វីដេអូ​មុនពេល​សម្រេចចិត្ត​ផងដែរ​។​
 
​ក្រុម​រាំ ត្រូវការ​ការគាំទ្រ​ពី​លោកអ្នក ក្នុងការ​ដណ្តើម​យកជ័យ​ជម្នះ​នេះ​។ 
​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH
 
​សូម​ពិសា​ស្រា​បៀ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com