ជាតិ
២៥ខេត្ត/រាជធានី
រដ្ឋាភិបាលអះអាងពីការយកចិត្តទុកដាក់ចំពោះកង្វល់ពាក់ព័ន្ធជនជាតិចិនខេត្តព្រះសីហនុ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
× ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាល នាថ្ងៃទី២៧ ខែវិច្ឆិកា នេះ បានចេញសេចក្តីថ្លែងការណ៍ដើម្បីអះអាងពីការយកចិត្តទុកដាក់របស់ខ្លួនចំពោះកង្វល់មួយចំនួន ជាពិសេសនៅតាមបណ្តាញសង្គម និងសារព័ត៌មាន ពាក់ព័ន្ធនឹងជនជាតិចិននៅខេត្តព្រះសីហនុ។
តាមរយៈសេចក្តីថ្លែងការណ៍ រដ្ឋាភិបាល បានបញ្ជាក់ពីការប្រឹងប្រែងក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមដើម្បីប្រយោជន៍សាធារណៈនៅខេត្តព្រះសីហនុ ដែលក្នុងនោះ មានការឃាត់ខ្លួនជនបរទេសដែលប្រព្រឹត្តខុសជាបន្តបន្ទាប់ និងបញ្ចូនត្រឡប់ទៅប្រទេសដើមវិញ។
ជាមួយគ្នានេះ រដ្ឋាភិបាល បានលើកឡើងថា សកម្មភាពដែលមានចរិតរើសអើងជាតិសាសន៍នឹងមិនអនុញ្ញាតឲ្យមានឡើយនៅកម្ពុជា និងបន្តលើកទឹកចិត្តវិនិយោគិន ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ ទៅកម្សាន្តនៅទីនោះ។
ការិយាល័យអ្នកនាំពាក្យ ក៏បានរំលឹកអាជ្ញាធរដែនដីផងដែរ ក្នុងការបន្តអនុវត្តច្បាប់ រួមទាំងការទប់ស្កាត់សកម្មភាពដែលអាចកើតមានឡើងជាសង្គ្រាមចិត្តសាស្ត្រ និងការរើសអើងជាតិសាសន៍ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com