ជាតិ
២៥ខេត្ត/រាជធានី
កាហ្វេ Robusta មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្លាំង​ជាង Arabica ពីរដង ដែល​និយម​ដាំ​នៅ​មណ្ឌលគិរី​
27, Nov 2018 , 8:07 pm        
រូបភាព
មណ្ឌលគិរី ជា​ខេត្ត​ដែលមាន​សីតុណ្ហភាព​ត្រជាក់ អំណោយផល​ខាង​ដំណាំ​កាហ្វេ​។ ជនជាតិដើម​ភាគតិច​មួយចំនួន​ដែល​រស់នៅ​ទីនោះ បាន​ដាំ​ដំណាំ​កាហ្វេ​ពីរ​ប្រភេទ​គឺ «Robusta» និង «Arabica»​។ លោក យ៉ង សាំង​កុមារ ស្ថាបនិក​អង្គការ​សេ​ដាក​ពន្យល់​ពី​ភាពខុសគ្នា​នៃ​កាហ្វេ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​កាហ្វេ Robusta មាន​ជាតិ​កាហ្វេ​អ៊ី​ន​ខ្លាំង​ជាង​កាហ្វេ Arabica ពីរដង ហើយ​គ្រប់​របស់​វា​មាន​រាង​ពងក្រពើ​។ ចំណែក កាហ្វេ Arabica វិញ មាន​រសជាតិ​ជូរ ហើយ​គ្រប់​របស់​វា​មាន​រាង​មូល​។ Arabica ត្រូវ​ការដាំ​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជាង Robusta »​។​



«​ដំណាំ​កាហ្វេ Robusta របស់​ជនជាតិដើម​ភាគតិច​ព្នង​នៃ​ខេត្តមណ្ឌលគិរី ដាំ​ជា​ដំណាំ​សរីរាង្គ​ដែល​ទទួលស្គាល់​ដោយ​អង្គការ​សេ​ដាក​។ ចំណែកឯ Arabica នៅ​មិនទាន់​មានការ​បញ្ចាក់ ឬ​ទទួលស្គាល់ថា ជា​កាហ្វេ​សរីរាង្គ​នៅឡើយ​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង សាំង​កុមារ នៅក្នុង​សិក្ខាសាលា​ស្តីពី​៖ «​សង្វាក់​ផលិតកម្ម និង​ទីផ្សារ​កសិផល​សរីរាង្គ​» នៅ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​១៧ វិច្ឆិកា​កន្លងទៅ​។​


(គ្រាប់កាហ្វេ Robusta)


(គ្រាប់កាហ្វេ Arabica)

ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

អត្ថបទទាក់ទង






(ដើមកាហ្វេ Arabica)


(ដើមកាហ្វេ Robusta)





Tag:
 កាហ្វេ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com