ជាតិ
២៥ខេត្ត/រាជធានី
«ពិពិធកម្មកសិកម្ម» ជួយកសិករឲ្យទទួលផលពហុប្រយោជន៍
× សៀមរាប៖ កសិករនៅឃុំគោកឫស្សីខាងជើង ស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលបានទិន្នផលច្រើនពីការធ្វើពិពិធកម្មកសិកម្ម ដែលអង្គការ Gret បានបណ្តុះបណ្តាល។ ទីប្រឹក្សាផ្នែកបច្ចេកទេស នៃអង្គការ Gret កញ្ញា Lucie Reynaud ពន្យល់ពីការធ្វើកសិកម្មបែបពិពិធកម្ម យ៉ាងដូច្នេះថា គឺជាគោលការណ៍ធ្វើកសិកម្មប្រកបដោយនិរន្តរភាព ពោលគឺសំដៅទៅលើការធ្វើពិពិធកម្មកសិកម្ម ដោយដាំដំណាំចម្រុះគ្នា។ គោលការណ៍នេះ ធ្វើឲ្យកសិករទទួលបានពហុប្រយោជន៍ដូចជា អាចដាំដំណាំចម្រុះគ្នា,សត្វល្អិតមិនហ៊ានមកបំផ្លាញដំណាំ, ដីសម្បូរជីជាតិ និងទទួលបានទិន្នផលច្រើន។
ដើម្បីជ្រាបកាន់តែច្បាស់ពីគោលការណ៍ធ្វើកសិកម្មប្រកបដោយនិរន្តរភាព នៃពិពិធកម្ម សូមអញ្ជើញស្តាប់សេចក្តីពន្យល់របស់កញ្ញា Lucie Reynaud ទីប្រឹក្សាផ្នែកបច្ចេកទេសនៃអង្គការ Gret ដល់ក្រុមអ្នកសារព័ត៌មាន ដែលបានចុះទស្សនកិច្ចសិក្សានៅក្នុងកសិដ្ឋានរបស់កសិករ នៅក្នុងឃុំគោកឫស្សីខាងជើង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com