ជាតិ
២៥ខេត្ត/រាជធានី
កសិករ លឹម លឿង ដាំស្បៃរឿងបណ្តេញសត្វល្អិតមិនឲ្យស៊ីបន្លែ ជំនួសការបាញ់ថ្នាំពុល
× សៀមរាប៖«ចំហាយក្លិនឆួលផ្កាស្បៃរឿង អាចបណ្តេញសត្វល្អិតដែលមកស៊ីបំផ្លាញដំណាំបានចម្ងាយពី៤ទៅ៥ម៉ែត្រ»។ នេះជាការអះអាងរបស់កសិករ លឹម លឿង ដែលធ្លាប់រងផលប៉ះពាល់ដល់សុខភាព ដោយសារប្រើសារធាតុគីមី និងថ្នាំពុលសម្លាប់សត្វល្អិត ដែលបានបំផ្លាញដំណាំរបស់លោកកាលពី៥ឆ្នាំមុន។ ក្រោយពីអង្គការ Gret បណ្តុះបណ្តាលបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាព កសិករវ័យ៥៨ឆ្នាំរូបនេះ បានងាកមកប្រើជីធម្មជាតិ និងដាំដើមស្បៃរឿងបណ្តេញសត្វល្អិត ធ្វើឲ្យដំណាំរបស់លោកទទួលបានទិន្នផលល្អ និងច្រើនជាងមុន។
ក្រោយពីទទួលបានការបណ្តុះបណ្តាល ស្តីពីបច្ចេកទេសធ្វើកសិកម្មប្រកបដោយនិរន្តរភាពពីអង្គការ Gret លោក លឹម លឿង បានងាកមកប្រើជីកំប៉ុស ដែលលោកបង្កើតដោយខ្លួនឯង និងបានផ្លាស់ប្តូរពីការប្រើប្រាស់សារធាតុគីមី និងថ្នាំបាញ់សម្លាប់សត្វល្អិតដែលមាននៅមកស៊ីបន្លែ មកដាំដើមស្បៃរឿងនៅក្នុងកសិដ្ឋាន ដើម្បីបណ្តេញសត្វល្អិតទាំងនោះវិញ។
៥ឆ្នាំក្រោយ ពីការឈប់ប្រើសារធាតុគីមី និងថ្នាំសម្លាប់សត្វល្អិត បានធ្វើឲ្យសុខភាពរបស់កសិករ លឹម លឿង រឹងមាំឡើងវិញ។ កសិករវ័យ៥៨ឆ្នាំរូបនេះ បានក្លាយជាកសិករគំរូ នៅឃុំឫស្សីខាងជើង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោយពីលោកងាកមកប្រើជីកំប៉ុសនៅលើបន្លែចម្រុះរបស់ខ្លួន ដែលរួមមាន ដើមក្រសាំងទាប, ស្ពៃចង្កឹះ, ស្ពៃតឿ, ស្ពៃស,សាឡាត់,ដើមខាត់ណា, ត្រប់,ពោតបារាំង, សណ្ដែក និងជីជាច្រើនប្រភេទទៀត។ បច្ចុប្បន្ន បន្លែធម្មជាតិគ្រប់ប្រភេទរបស់កសិកររូបនេះ ត្រូវបានអ្នកភូមិ និងសហគមន៍ដែលបង្កើតដោយអង្គការ Gret បញ្ជាទិញ។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj និង Android:
http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក Thmey Thmey 25 និង YouTube Channel:
https://goo.gl/D6xQBv ៕
Tag:
ផ្កាស្បៃរឿង-គីមី-ថ្នាំពុល-លឹម ល៉ើង
© រក្សាសិទ្ធិដោយ thmeythmey.com