ដើម្បីអបអរពិធីបុណ្យណូអែល និងចូលឆ្នាំសកលខាងមុខ ណាហ្គាវើលផ្តល់ជូនកាដូពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការបញ្ចុះតម្លៃ និងទស្សនាការសម្តែងសិល្បៈលំដាប់ពិភពលោកដោយឥតគិតថ្លៃនៅមហោស្រព NABA នៅណាហ្គាទី២។ ការផ្តល់ជូននេះធ្វើឡើងរយៈពេល១ខែពេញ ពោលគឺចាប់ពីថ្ងៃទី១-៣០ ខែធ្នូ ឆ្នាំ២០១៨។
ចាប់ពីថ្ងៃទី១-៣០ ធ្នូ ឆ្នាំ២០១៨ ណាហ្គាវើលមានការផ្តល់ជូនពិសេសដល់អតិថិជន ដែលមកជាវនំណូអែល ទទួលទានអាហារ និងសេវាកម្មនៅណាហ្គាវើល។ ការផ្តល់ជូនពិសេសនេះ គឺតាមរយៈការទទួលបានការបញ្ចុះតម្លៃ និងទស្សនាការសម្តែងសិល្បៈរបស់ក្រុមសិល្បៈលំដាប់ពិភពលោក។ តាមពិតការផ្តល់ជូននេះ ធ្វើឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា មកម្ល៉េះ។
ការសម្តែងនេះរៀបចំនៅមហោស្រព NABA ណាហ្គាទី២ រៀងរាល់ថ្ងៃព្រហស្បតិ៍ដល់ថ្ងៃអាទិត្យចាប់ពីម៉ោង៨យប់តទៅ។ ការសម្តែងលំដាប់ពិភពលោកនេះមានរយៈពេល៤៥នាទី ដោយប្រើបច្ចេកវិទ្យាវីដេអូ mapping ដំបូងគេបង្អស់នៅកម្ពុជា ដែលចូលរួមសម្តែងដោយក្រុមសិល្បករ-សិល្បការិនីអន្តរជាតិ ហើយវាសក្តិសមបំផុតសម្រាប់កុមារនិងមនុស្សពេញវ័យ។ បន្ថែមលើនេះពុកម៉ែបងប្អូនអាចថតរូបជាមួយតាណូអែល និងលេងជាមួយព្រិលនៅច្រកចូលថែមទៀតផង។
អ្វីកាន់តែអស្ចារ្យនៅក្នុងឱកាសនោះដែរ ណាហ្គាវើលនឹងមានការតុបតែងដ៏អស្ចារ្យ និងទាក់ទាញបំផុត តាមរយៈការតុបតែងដើមឈើណូអែលអមដោយភ្លើងពណ៌ចម្រុះភ្លឺចាំងចែងដ៏ស្រស់ស្អាត ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអាចថតរូបទុកជាអនុស្សាវរីយ៍។ លើសពីនេះ អតិថិជនអាចជាវនំ នំស្រួយ និងស្ករណូអែលក្នុងតម្លៃសមរម្យ ដែលដាក់នៅសាលទទួលភ្ញៀវ និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាវើល២រៀងរាល់ថ្ងៃផងដែរ។
រាល់អតិថិជនដែលជាវទំនិញ ទទួលទានអាហារដែលមានតម្លៃចាប់ពី៥០ដុល្លារ ឬទិញកញ្ចប់ស្នាក់នៅ Silver ឬ Gold នៅសណ្ឋាគារណាហ្គាវើល នឹងទទួលបានការណូអែលពិសេសជារូបតុក្កតាដោយឥតគិតថ្លៃ។ ការផ្តល់ជូននឹងធ្វើរហូតអស់ពីស្តុក។
សូមនាំក្រុមគ្រួសារ និងមិត្តភក្តិមកភ្លក្សម្ហូបកំពូលរសជាតិ ដូចជាមាន់ទូគីញាត់គ្រាប់កៅឡាក់ ឬនំផ្លែឈើណូអែលចំហុយ ដែលមានដាក់លក់នៅភោជនីយដ្ឋានអ៊ីតាលីប្រណិត Bistro Romano ពីថ្ងៃទី១៧-២៥ ខែធ្នូ។ មួយវិញទៀត អតិថិជនអាចមកពិសារអាហារឈុតពិសេសពេលល្ងាច៤មុខនៅថ្ងៃទី២៤ និង ៣១ ខែធ្នូ នៅភោជនីយដ្ឋានប្រណិតបារាំង Le Gourmet ក៏បាន។
សម្រាប់អ្នកចូលចិត្តអាហារបុហ្វេ ណាហ្គាវើលមានផ្តល់ជូនម្ហូបពិសេសបន្ថែមនៅថ្ងៃទី២៤ និង ៣១ ធ្នូ នៅភោជនីយដ្ឋានប្រណិត 2 Pangea ដែលជាភោជនីយដ្ឋានឈ្នះពានរង្វាន់លំដាប់ពិភពលោកប្រចាំឆ្នាំ២០១៨ ក្នុងនោះពីរនាក់តម្លៃត្រឹមតែ៣៩ដុល្លារតែប៉ុណ្ណោះ។ ដើម្បីទាក់ទាញចិត្តអ្នកជាទីស្រលាញ់របស់អ្នក អ្នកក៏អាចកក់អាហារពេលល្ងាចពិសេសនៅល្ងាចឆ្លងឆ្នាំផងដែរ នៅភោជនីយដ្ឋានប្រណិតចិន Hall of Golden Chines និងទស្សនាទេសភាពដ៏ស្រស់ស្អាតនៃការបាញ់កាំជ្រួច។
ដើម្បីចូលរួមស្វាគមន៍ឆ្នាំថ្មីមហាមង្គល ភ្ញៀវទេសជាតិនិងអន្តរជាតិ អាចចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសួនច្បារសម្តេច ហ៊ុន សែន នៅមុខណាហ្គាវើល ដែលមានការចូលរួមសម្តែងដោយកំពូលតារាងចម្រៀងជួរមុខរបស់កម្ពុជា និងអន្តរជាតិជាច្រើនរូបចាប់ពីម៉ោង១០យប់។ អ្វីដែលកាន់តែអស្ចារ្យ ភ្ញៀវទេសចរទាំងអស់ចូលរួមរាប់ថយក្រោយ និងស្វាគមន៍ឆ្នាំថ្មីនៅទីនោះផងដែរ៕