ពីនេះ ពីនោះ
ត្រី​រាជ​ទម្ងន់ ២៤០​គីឡូក្រាម ត្រូវ​អ្នកនេសាទ​ចាប់បាន​ក្នុង​បឹង​ទន្លេសាប បញ្ជូនទៅ​លក់​នៅ​វៀតណាម​
01, Dec 2018 , 2:41 pm        
រូបភាព
ត្រីរាជដែលនេសាទចាប់បាននៅក្នុងបឹងទន្លេសាប ។ រូបភាពៈ vnexpress.net/Hồng Ngự
ត្រីរាជដែលនេសាទចាប់បាននៅក្នុងបឹងទន្លេសាប ។ រូបភាពៈ vnexpress.net/Hồng Ngự
ដោយ:
 ​យោងតាម​ការផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៩ ខែវិច្ឆិកា​ឆ្នាំ ២០១៨ របស់​គេហទំព័រ VNEXPRESS របស់​វៀតណាម បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ អ្នកនេសាទ​នៅក្នុង​ប្រទេស​កម្ពុជា ចាប់បាន​ត្រី​រាជ​មួយ​ក្បាល​នៅក្នុង​បឹង​ទន្លេសាប ប្រវែង ២.៥ (​ពីរ​ម៉ែត្រ​កន្លះ​) ទម្ងន់ ២៤០​គីឡូក្រាម បញ្ជូនទៅ​លក់​នៅ​ទីប្រជុំជន​ហុង​ងឺ ខេត្ត​ដុង​ថាប់ និង​បញ្ជូនទៅ​លក់​បន្ត​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ ដកស្រង់​ចេញពី​គេហទំព័រ vnexpress.net

 
 
​     ​ប្រជាជន​វៀតណាម ក្នុង​ខេត្ត​ដុង​ថាប់ ចោមរោម​មើល​ត្រី​រាជ​។ រូបភាពៈ vnexpress.net/Hồng Ngự
 
​រាជ មានឈ្មោះ​វិទ្យាសាស្ត្រ (Pangasianodon gigas) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong giant catfish​។ ត្រី​ប្រភេទ​នេះ មាន​ដងខ្លួន​អតិបរមា​ប្រវែង ៣០០​ស​.​ម និង​ទម្ងន់​អតិបរមា ៣០០​គីឡូក្រាម​។ ត្រី​រាជ​ធំ​លូតលាស់​លឿន​ជាង​ប្រភេទ​ត្រី​ផ្សេង​ដទៃទៀត នៅក្នុង​ពិភពលោក ដោយ​រយៈពេល​៦​ឆ្នាំ វា​អាចមាន​ទម្ងន់ ចាប់ពី ១៥០ ទៅ ២០០​គីឡូក្រាម​។  ត្រី​រាជ ធើ្វ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ​ចូលទៅ​រស់នៅក្នុង​អាងទឹក​ជ្រៅ ​ក្នុង​ទន្លេមេគង្គ​ នា​ចុងរដូវ​ប្រាំង នៅ​ចុងខែ​កញ្ញា ឬ​ដើមខែ​តុលា ជាមួយ​ប្រភេទ​ត្រី​ធំៗ​ផ្សេងទៀត​។ ការនេសាទ​ត្រី​រាជ ដើម្បី​លក់ គឺជា​ការគំរាមកំហែង​យ៉ាងខ្លាំង ចំពោះ​ប្រភេទ​ត្រី​ដែល​ជិត​ផុត​ពូជ​មួយ​នេះ​។ ត្រី​រាជ ត្រូវបាន​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Critically Endangered) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​រងគ្រោះ​ជិត​ផុត​ពូជ​។ 
 
 វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល សហការ​ជាមួយ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី USAID សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជា​នេសាទ​ទាំងអស់ នៅតាម​ដង​ទន្លេសាប ជាពិសេស​ម្ចាស់ «​ដាយ​ត្រី​» ទាំង​១៤​គន្លង មេត្តាជួយ​ផ្តល់ព័ត៌មាន ក្នុងករណី​ចាប់បាន ឬ​ឃើញ​ប្រជា​នេសាទ​ណា​ចាប់បាន ដើម្បី​ក្រុមការងារ​របស់​យើង ចុះទៅ​បំពាក់​ស្លាក​សញ្ញា​សម្គាល់ រួច​លែង​វា​ចូលទៅក្នុង​ទន្លេ​វិញ តាមរយៈ​ទូរ​សព្ទ​ទំនាក់ទំនង​៖ ម៉ូ​ប៊ី​តែ​ល (012 805 347) ស្មា​ត (016 695 933) មិត្ត​ហ្វូ​ន (090 850 850)​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com