កំណាព្យ
ពីនេះ ពីនោះ
ជយោ ! ស្មារតី ២ ធ្នូ ជា​អមត​: !
02, Dec 2018 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​បទ​កាកគតិ​
​ដោយ ( ចាបពូក )
 
​មហា​ខ្លោចផ្សា ហួស​ថ្លែងវាចា​
​សា​សព្វ​សេចក្ដី ជីវិត​ជូរចត់​
​កម្សត់​ក្រក្រី ក្រៀមក្រោះ​ផែនដី​
​លោកីយ៍​ហួតហែង ។​

 
​លោហិត​ខ្មែរ​ហូរ ជន់​ជា​ស្ទឹង​អូរ​
​ថ្ងួចថ្ងូរ​ក្ដែ​ងៗ គគ្រិចគគ្រុក​
​ទូទុក្ខ​អង្វែង ក្នុង​ភព​ចម្បែង​
​ភ្លើង​ផ្សែង​ប្រល័យ ។​
 
​កណ្ដែងកណ្ដោច អសុភ​អសោច​
​ហិនហោច​រាល់ថ្ងៃ ដុនដាប​ពន់ពេក​
​ស្លេកស្លាំង​ល្ហិតល្ហៃ របប​ចង្រៃ​
​ច្នៃ​ខ្មែរ​ជាស​ត្វ ។​
 
​អ្នកណា​ក៏បាន ជួយ​សន្ដោស​ប្រាណ​
​ចាក​ឋាន​សម្ងាត់ ពី​ឋាន​ឆេះឆួល​
​ក្ដុក​ក្ដួលក្ដៅ​ក្ដាត់ រសាយ​រសាត់​
​កម្ចាត់​វេរា ។​
 
​រងោក​រងួយ បន់ព្រះ​ឲ្យ​ជួយ​
​ផុត​ព្រួយ​រងា សូមអ្នក​មាន​ប្ញ​ទ្ធិ​
​យោងយឹត​ប្រជា ពី​ទុក្ខវេទនា​
​លា​ភ័យ​កម្ម​កាច ។​
 
​គុណបុណ្យ ២​ធ្នូ ងើបឈរ​តស៊ូ​
​គិតគូរ​ឥត​ខ្លាច រូតរះ​លះបង់​
​ស្រ​ស្រង់​អង់អាច បំបាត់​បិសាច​
​កំណាច​សាមាន្យ ។​
 
​ពលី​សាច់ឈាម បាន​បំបាត់​ភ្លាម​
​ឧទ្ទាម​តិរច្ឆាន លះបង់​ជីវ៉ា​
​ហៅ​ហា​ក្លាហាន ពាល​រលាយ​ប្រាណ​
​នឹកស្មាន​មិន​ដល់ ។​
 
២ ធ្នូ​អស្ចារ្យ មាន​ប្ញ​ទ្ធិ​ចេស្ដា​
​មហាកុសល ខ្មាំង​ខ្មៅ​ដេក​ដួល​
​ជ្រួល​កោឡាហល ច្របូកច្របល់​
​វ៉​ល់​បោល​ចោល​ឋាន​
 
២ ធ្នូ​មាន​ប្ញ​ទ្ធិ កម្ចាត់​ងងឹត​
​ជីវិត​គ្រប់​ប្រាណ ២​ធ្នូ​ស័ក្ដិសិទ្ធិ​
​ពិតជា​ហំ​ហាន មករា​សុខសាន្ត 
​បាន​បីបម​បាច់ ។​
 
​ជយោ ២ ធ្នូ ! ប្រវត្តិ​គម្រូ​
​ស៊ូ​ប្ដូរ​ឈាម​សាច់ ត្រចះត្រចង់​
៣ អង្គ​សម្ដេច ដឹកនាំ​ចរ​ត្រាច់​
​សម្រេច​ជោគជ័យ !!!
 
 

© រក្សាសិទ្ធិដោយ thmeythmey.com