ជាតិ
សេដ្ឋកិច្ច
ម៉ោង៤មិនទាន់ អាកោជ្រលក់ទឹកខ្ទិះ លក់គ្មានសល់ព្រោះតែ...
× កំពង់ចាម៖ អ្នកស្រី ឡុង សេងហឿន ជាអ្នកលក់នំអាកោជ្រលក់ទឹកខ្ទិះ ដ៏ល្បីល្បាញមួយរូបនៅភូមិចុងថ្នល់១ ឃុំបឹងកុក ក្រុងកំពង់ចាម។ មានវ័យ៦១ឆ្នាំ អ្នកស្រីសេងហឿន ប្រកបរបរលក់នំអាកោនេះ រយៈពេល២៦ឆ្នាំហើយ។
អ្នកស្រី សេងហឿន បានប្រាប់ ThmeyThmey25ថា នំដែលគាត់លក់រាល់ថ្ងៃ មាន៤ប្រភេទ ហើយគាត់ធ្វើតែម្នាក់ឯងប៉ុណ្ណោះ។ នំទាំង៤ប្រភេទ មាននំអាកោ,អាកោរាប,នំទ្រាបបាយ និងនំច័ក្កចន្ទ។ បើតាមអ្នកលក់នំអាកោរូបនេះ ក្នុងមួយថ្ងៃ គាត់អាចលក់បានពី ២២ម៉ឺនរៀល ទៅ២៤ម៉ឺនរៀល។
រសជាតិឈ្ងុយឆ្ងាញ់ជាហេតុផលមួយ ដែលបានធ្វើឲ្យនំរបស់គាត់ទទួលបានការនិយមចូលចិត្តពីអតិថិជន។ តែសំខាន់ជាងនេះ ត្រូវបានអ្នកស្រី សេងហឿន បញ្ជាក់ថា គឺការគិតគូរពីសុខភាពរបស់អតិថិជន ពោលគឺនំទាំងអស់ដែលអ្នកស្រីធ្វើ គឺមិនបានប្រើល័ក្ត ឬពណ៌ ដើម្បីលម្អឡើយ គឺអ្នកស្រីប្រើខ្ទិះដូងប៉ុណ្ណោះ។
ម្យ៉ាងទៀតតម្លៃសមរម្យ និងជម្រើសប្រភេទនំ ក៏ជាមូលហេតុគួបផ្សំដែរ។ អ្នកស្រី ហេងហឿន ពន្យល់ដូច្នេះ៖« នំទាំងអស់ហ្នឹង តម្លៃ១១,០០០រៀលដូចគ្នា ហើយគេអាចរើសប្រភេទនំ ដែលខ្លួនចូលចិត្តបាន។ ចូលចិត្តមួយណាយកមួយហ្នឹងទៅ។ ហើយបើចង់គេចង់បាននំអាកោក្តៅៗ គឺត្រូវរង់ចាំ ព្រោះចំហុយម្តងៗយូរ។ ២៥នាទីទើបឆ្អិន ហើយចំហុយម្តងៗ បាននំតែ ២គីឡួកន្លះទេ»៕
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ
iOS: និង
Android: ។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25 និង
YouTube Channel: ។
Tag:
អាកោខ្ទិះ
មុខរបរ
កំពង់ចាម
Thmey Thmey25
© រក្សាសិទ្ធិដោយ thmeythmey.com