ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
កសិករ កែវ គឹម​សាន​៖ «​ដាំ​ជី​គីន​ឆាយ​ពិបាក​ថែ តែ​រកចំណូលបាន​ច្រើន​»
03, Dec 2018 , 4:45 pm        
រូបភាព
​សៀមរាប​៖ អ្នកស្រី កែវ គឹម​សាន ជា​កសិករ​ដាំ​បន្លែ​នៅ​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ នៅក្នុង​ផ្ទះ​របស់​កសិក​រវ័យ​៥៥​ឆ្នាំ​រូបនេះ មាន​ដាំ​បន្លែ​ជាច្រើន រួមមាន ជី​, សាឡាត​, ស្លឹក​ខ្ទឹម និង​ដំណាំ​ផ្សេងៗ​ទៀត​។ អ្នកស្រី គឹម​សាន បាន​រៀបរាប់​ប្រាប់​ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ ដែល​ចុះ​ទៅដល់​កន្លែង​ដាំ​បន្លែ​របស់​អ្នកស្រី​យ៉ាង​ដូច្នេះ​៖ «​ជី​គីន​ឆាយ​នេះ ពិបាក​ដាំ និង​ថែទាំ​។ នៅពេល​ដាំ​បានល្អ​អាច​ប្រមូល​ផល​រហូតដល់​៥​ខែ តែបើ​ប៉ះចំ​មិនល្អ​វិញ ប្រមូល​ផល​បាន​ត្រឹម​២​ខែ​ទេ​។ ជី​នេះ មាន​ទីផ្សារ គេ​ត្រូវការ​ច្រើន​។ ក្នុង​មួយខែ ខ្ញុំ​អាច​រកចំណូលបាន​៥០​ម៉ឺន​រៀល ពី​ជី​នេះ​»​។​

 
៣​ឆ្នាំ​ហើយ​ដែល​អ្នកស្រី កែវ គឹម​សាន និង​ស្វាមី បាន​ដាំ​ជី​គីន​ឆាយ​នេះ​។ ការប្រកប​របរ​ដាំ​ជី និង​បន្លែ​នេះ បានធ្វើ​ឲ្យ​ជីវភាព​របស់​អ្នកស្រី​ប្រសើរ​ជាង​មុន​។ កសិករ​នៅក្នុង​ស្រុក​សូទ្រនិគម​រូបនេះ ហាក់​មិនមាន​ការព្រួយបារម្ភ​ចំពោះ​ទីផ្សារ​ឡើយ ព្រោះ​ដំណាំ​របស់​អ្នកស្រី​ជា​ដំណាំ​ធម្មជាតិ​។ ជី និង​បន្លែ​របស់​អ្នកស្រី គឹម​សាន មាន​ឈ្មួញ​មក​ទិញ​ដល់ផ្ទះ ជាពិសេស​អ្នកស្រី​លក់​ឲ្យសហគមន៍ដែលសម្របសម្រួលដោយ​អង្គការ Gret ផងដែរ​។ កសិករ​រូបនេះ ទទួលបាន​បច្ចេកទេស និង​ចំណេះដឹង​ពី​អង្គការ Gret ដែល​បាន​ចុះ​បង្ហាត់បង្រៀន​ដល់​កសិករ​នៅក្នុង​តំបន់​នោះ​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី កែវ គឹម​សាន កសិករ​ដាំ​បន្លែ​ក្នុងស្រុក​សូទ្រនិគម​ដូចតទៅ​៖ 

 
 
​ទោះ​មានបទពិសោធន៍​ច្រើន​ក្នុង​ការដាំ​ជី​នេះ​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី កែវ គឹម​សាន នៅតែ​ជួបប្រទះ​បញ្ហា​ផ្សេងៗ​។ ជី​គីន​ឆាយ​នេះ ក្នុង​១​ដុំ លក់បាន​១៥០០​រៀល​។ បើតាម​កសិករ​រូបនេះ ការដាំ​ជី​គីន​ឆាយ​នេះ មានការ​ថយចុះ​តាម​រដូវ​កាល ព្រោះ​ដោយសារ​បញ្ហា​អាកាសធាតុ​។​
 
​ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv

Tag:
 សៀមរាប​
  កសិករ​
  កសិកម្ម​
  ជី​
© រក្សាសិទ្ធិដោយ thmeythmey.com