ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
រដ្ឋាភិបាលត្រូវប្ដេជ្ញាបង្ក្រាបអ្នកជួញដូរគ្រាក់ៗ ខណៈគ្រឿងញៀនដល់ចុងកាត់មាត់ញក
× ភ្នំពេញ៖ អ្នកស្រាវជ្រាវបញ្ហាសង្គម បានមើលឃើញថា គ្រឿងញៀនកំពុងវាតទីដល់ភូមិឃុំស្រុកស្រែចម្ការ។ ការរាលដាលនៃគ្រឿងញៀក្នុងសង្គមខ្មែរដូចសព្វថ្ងៃនេះ ត្រូវបាន លោក យង់ គិមអេង អះអាងថា មកពីការអនុវត្តច្បាប់មិនទាន់ខ្លាំងក្លា កម្រិតយល់ដឹងរបស់ប្រជាពលរដ្ឋ និងដោយសារកម្ពុជា ជាទីតាំងចរាចរឆ្លងកាត់នូវផលិតផលខុសច្បាប់មួយនេះ។ ដើម្បីដោះស្រាយបញ្ហានេះ លោក គិមអេង ជំរុញឲ្យរដ្ឋាភិបាល ត្រូវធ្វើយុទ្ធនាការបង្ក្រាបជាប់ជាប្រចាំ ពិសេសឈ្មួញជួញដូរគ្រឿងញៀនធំៗ ដែលលោកជឿថា មានអ្នកមានអំណាចនៅពីក្រោយ។ លោកបន្ថែមថា អាណាព្យាបាល និងសាលារៀន ត្រូវចូលរួមតាមដានជាប់លាប់ ចំពោះសកម្មភាពកូនៗ និងសិស្សរបស់ខ្លួន។
សូមស្ដាប់កិច្ចសម្ភាសរវាង លោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដូចតទៅ៖
Tag:
គ្រឿងញៀន
យង់ គិមអេង
© រក្សាសិទ្ធិដោយ thmeythmey.com