ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
​កូន​ផ្កាឈូករ័ត្ន និង​កូន​ឆៃថាវ នាំ​ពូជ​ពី​ថៃ​, ផ្គត់ផ្គង់​ក្នុង​សណ្ឋាគារ​-​ផ្សារ​ទំនើប​នៅ​សៀមរាប​
04, Dec 2018 , 1:47 pm        
រូបភាព
ដោយ:
​សៀមរាប​៖ កូន​ផ្កាឈូករ័ត្ន និង​កូន​ឆៃថាវ មាន​អាយុ​មួយ​សប្តាហ៍​ជា​បន្លែ​សម្បូរ​ជាតិ​ប្រូតេអ៊ីន និង​វីតាមីន ដែល​ជនជាតិ​បរទេស​ចូលចិត្ត​ទទួលទាន​។ តម្លៃ​របស់​វា​ចន្លោះ​ពី​១០​ដុល្លារ ទៅ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដែលមាន​សមាគម​មួយ​បណ្តុះ​សម្រាប់តែ​ផ្គត់ផ្គង់​នៅ​ភោ​ជនី​ដ្ឋា​ន​, សណ្ឋាគារ និង​ផ្សារ​ទំនើប នៅ​ក្រុង​សៀមរាប​ប៉ុណ្ណោះ​។​



​កូន​ឈូករ័ត្ន និង​កូន​ឆៃថាវ ដែល​អាច​ប្រមូល​ផល​បាន​នៅ​អាយុ​ត្រឹមតែ​៥​ទៅ​៧​ថ្ងៃនេះ មានតែ​សមាគម​មួយ​នៅក្នុង​ខេត្តសៀមរាប​ប៉ុណ្ណោះ ដែល​បាន​បណ្តុះ​សម្រាប់​ផ្គត់​ផ្គង​នៅក្នុង​ភោ​ជនី​ដ្ឋា​ន​, សណ្ឋាគារ និង​ផ្សារ​ទំនើប​ធំៗ​នៅក្នុង​ក្រុង​សៀមរាប​។ កូន​ឈូករ័ត្ន និង​កូន​ឆៃថាវ ដែល​គេ​យកទៅ​ធ្វើជា​អន្លក់ និង​បន្លែ​ស៊ុប​នេះ សម្បូរ​ដោយសារ​ជាតិ​ចិញ្ចឹម​, ជាតិ​ប្រូតេអ៊ីន និង​វីតាមីន ដែល​ជនជាតិ​បរទេស​ចូលចិត្ត​បរិភោគ​។​



​មូលហេតុ​ដែល​មិនអាច​យកទៅលក់​នៅលើ​ទីផ្សារ​ទាំងមូល ត្រូវបាន​លោក ស៊ុន បញ្ញា អ្នកបច្ចេកទេស​កសិក​ម្ម​ផ្នែក​ដំណាំ​ស្រូវ​នៃ​អង្គការ GRISUD International ពន្យល់ថា មកពី​ចំណាយ​ថ្លៃដើម​ខ្ពស់​ព្រោះ​ត្រូវ​ទិញ​គ្រាប់ពូជ​មកពី​ប្រទេស​ថៃ ខណៈដែល​កម្ពុជា​អាច​ផ្គត់ផ្គង់​បានតែ​គ្រាប់ពូជ​ផ្កាឈូករ័ត្ន​មួយចំនួន តូច​ប៉ុណ្ណោះ​។​



​លោក ស៊ុន បញ្ញា បាន​ឲ្យ​ដឹង​ទៀតថា ដំណាំ​កូន​ផ្កាឈូករ័ត្ន និង​កូន​ឆៃថាវ ដែលមាន​តម្លៃ​ចន្លោះ​ពី​១០​ទៅ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​នេះ គឺ​សមាគម​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស​ដាំ​ដុះ និង​ការថែទាំ​ពី​អង្គការ GRISUD International ។​



«​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» ជា​ផ្នែក​មួយ​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ (Thmeythmey.com)​។ ThmeyThmey 25 ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, មុខរបរ​ប្រពៃណី​, ជំនួញ​ខ្នាតតូច​-​មធ្យម​, បរិស្ថាន និង​ទេសចរណ៍​តាម​បណ្តា​ខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​។ ដើម្បី​ទទួលបាន​ព័ត៌មាន​ទាំងនេះ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv





Tag:
 កសិកម្ម​
  បន្លែ​
  ឈូករ័ត្ន​
  ឆៃថាវ​
  កសិកម្ម​
  សៀមរាប​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com