ពីនេះ ពីនោះ
«ឆាឆៅ»«ឆាប»និង«ឆុង»ជាភាសាចិន ដែលខ្មែរប្រើញឹកញាប់
× ពាក្យដែលជាកម្ចីពីចិនជាច្រើន ត្រូវបានខ្មែរយកមកប្រើជាទម្លាប់ទៅហើយ។ មិនថាខ្មែរ ឬអ្នកដែលមានសែស្រឡាយចិននោះទេ តែងនិយមប្រើពាក្យ ដូចជា «ឆាឆៅ»,«ឆាប» និងឆុង» ដែលជាកម្ចីពីចិននេះ។
ពាក្យ«ឆាឆៅ» មានន័យថា ធ្វើអុកឡុក,ធ្វើឲ្យរអាក់រអួល និងធ្វើឲ្យទាស់ដំណើរកិច្ចការអ្វីមួយ។ រីឯ«ឆាប» មានន័យថា ហើរហក់ចុះទាប ដើម្បីចាប់អ្វីមួយ។ ចំណែក «ឆុង» សំដៅលើចាក់ទឹកក្តៅ សំយុងចុះទៅលើតែ ឬ ទៅលើថ្នាំផង់សម្រាប់កែរោគ ឬក៏បង់ស្លឹកតែបង់ថ្នាំផង់ ចាក់ទឹកក្តៅ ឲ្យចេញរសជាតិ។ ឆុងក៏មានន័យម្យ៉ាងទៀតថាចុះរាសី,អាប់សិរីសួស្តី,ថយអនុភាព។
នៅមានពាក្យជាច្រើនទៀត ដែលសុទ្ធសឹងតែជាពាក្យកម្ចីពីចិន ពាក្យទាំងនោះមានដូចជា ឆៃប៉ូវ,ឆៃថាវ,ទឹកស៊ីអ៊ី,ឆា,កុងស៊ី,យីហោ,កាវ,គុយទាវ,ចាប់ឆាយ,កៅអីជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com