ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ទោះបី​ផ្ទៃដី​តូច​នៅក្រោយ​ផ្ទះ អ្នកស្រី កែវ គឹម​សាន ព្យាយាម​ដាំ​បន្លែ​ធម្មជាតិ​ដោយ​មិន​បារម្ភ​ពី​ទីផ្សារ​
06, Dec 2018 , 8:20 am        
រូបភាព
សៀមរាប​៖ អ្នកស្រី កែវ គឹម​សាន ដាំ​សាឡាត​តាមបែប​ធម្មជាតិ​នៅក្រោយ​ផ្ទះ​ក្នុង​ទំហំ​ផ្ទៃដី​តូច​ល្មម ដោយ​មិន​បារម្ភ​ពី​បញ្ហា​ខ្វះ​ទីផ្សារ​ដូច​កសិករ​ដទៃ​ឡើយ​។ កសិករ​វ័យ​៥៥​ឆ្នាំ​រូបនេះ ជឿជាក់​យ៉ាង​ដូច្នេះ ដោយសារ​បន្លែ​សាឡាត​ធម្មជាតិ​ដែល​អ្នកស្រី​ដាំ​លើរាន​នេះ ត្រូវបាន​ម៉ូ​យមក​ទិញ​ដល់ផ្ទះ​រាល់ថ្ងៃ បើទោះជា តម្លៃ​ទីផ្សារ​ទាប​ក៏ដោយ ថ្លៃ​ក៏ដោយ អ្នកស្រី​នៅតែ​លក់​អស់​។ កសិករ គឹម​សាន បាន​ប្រាប់​ឲ្យ​ដឹងថា សាឡាត​របស់​អ្នកស្រី​ក្នុង​មួយ​រង​អាច​លក់បាន​២០​ម៉ឺន​រៀល​។​



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​អ្នកស្រី កែវ គឹម​សាន កសិករ​ដាំ​បន្លែ​ក្នុងស្រុក​សូទ្រនិគម​ដូចតទៅ​៖



នៅក្នុង​ទីធ្លា​ផ្ទះ​របស់​អ្នកស្រី កែវ គឹម​សាន ដែល​ស្ថិតនៅក្នុង​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប មាន​ដាំ​បន្លែ​ជាច្រើន​ដូចជា សាឡាត​, ស្លឹក​ខ្ទឹម​, ជី និង​បន្លែ​ផ្សេងៗ​។ កសិករ​ដែល​ដាំ​បន្លែ​សាឡាត​លើរាន​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹងថា តម្លៃ​សាឡាត ឡើង​ចុះ​តាម​រដូវ​កាល​។ បើទោះបី មានការ​ប្រែប្រួល​តម្លៃ​ក៏ដោយ ក៏​អ្នកស្រី​នៅតែ​ប្រក​បរបរ​នេះ​ដដែល ជាពិសេស សាឡាត​របស់​អ្នកស្រី​លក់​ឲ្យ​ម៉ូយ​មិន​គ្រប់​ផង​។

ក្នុង​មួយខែ​កសិករ កែវ គឹម​សាន អាច​រកចំណូលបាន​ជា​ង​១​លាន​រៀល ពី​បន្លែ​ដែល​ដាំ​នៅក្នុង​ទីធ្លា​ផ្ទះ​។ បន្លែ​សាឡាត​របស់​អ្នកស្រី ថែទាំ​ដោយ​ដាក់​ជីកំប៉ុស និង​លាមក​សត្វ​ផ្សេងៗ ដើម្បី​បង្កើន​គុណភាព​បន្លែ​។​

អត្ថបទទាក់ទង




Tag:
 កសិកម្ម
  បន្លែចម្រុះ
  ធម្មជាតិ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com