អត្ថបទពាណិជ្ជកម្ម
បុរី The Flora ចាប់ផ្តើមសង់អាងហែលទឹក និងក្លិបហាត់ប្រាណ ដើម្បីបំពេញតម្រូវការអតិថិជនខ្លួន
× ភ្នំពេញ៖ បុរី ឌឹ ផ្លរ៉ា(The Flora) នៅថ្ងៃទី៥ ខែធ្នូនេះ បានរៀបចំពិធីក្រុងពលី ដើម្បីចាប់ផ្តើមការសាងសង់ អាងហែលទឹក និងក្លិបហាត់ប្រាណនៅក្នុងបរិវេណ បុរី The Flora ដ៏ប្រណិតរបស់ខ្លួន។ សំណង់អាងហែលទឹក និងក្លិបហាត់ប្រាណនេះ នឹងកាន់តែធ្វើឲ្យជីវិតអតិថិជនដែលកំពុងរស់នៅបុរី The Flora កាន់តែទំនើប ស៊ីវីល័យ និងជាពិសេសមានសុខភាពល្អប្រសើរ ដោយមិនចាំបាច់ធ្វើដំណើរទៅហាត់កីឡានៅកន្លែងផ្សេងនោះឡើយ។ ការសង់អាងហែលទឹក និងក្លិបហាត់ប្រាណនេះ ក៏ដើម្បីបំពេញតម្រូវកា ដល់អតិថិជនដែលបានគាំទ្រ និងបានរស់នៅ ក្នុង បុរី ឌឹ ផ្លរ៉ាផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ជាការថ្លែងអំណគុណ បុរី ឌឹ ផ្លរ៉ា ក៏បានផ្តល់នូវកាដូបញ្ចុះតម្លៃ ១,០០០ ដុល្លា រាល់ការទិញផ្ទះប្រភេទ វីឡាកូនកាត់ ដែលជាប្រភេទវីឡាលក់ដាច់ខ្លាំងបំផុត សាកសមជាមួយគ្រួសារស៊ីវិល័យ សម័យថ្មី។
ជាការកត់សម្គាល់ អស់រយៈពេលជាច្រើនឆ្នាំមកនេះ បុរី The Flora បានចាប់យកចំណែកទីផ្សារ វីឡាកូនកាត់ និងលំនៅឋានទាន់សម័យបានយ៉ាងច្រើន នៅក្នុងតំបន់ខណ្ឌជ្រោយចង្វារ ហើយអតិថិជន ក៏មានការទុកចិត្តចំពោះសំណង់របស់បុរី The Flora ជាមួយនឹងការចនាថ្មីៗ ស៊ីវិល័យ និងទាន់សម័យផងដែរ។
គួរបញ្ជាក់ថា បុរី ឌឹ ផ្លរ៉ា ជាគម្រោងដ៏ធំមួយដែលកំពុងសាងសង់នៅលើផ្ទៃប្រមាណ ២០០ហិកតា ចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ចុះពីស្ពានជ្រោយចង្វារ តាមបណ្តោយផ្លូវជាតិលេខ៦។ បុរី ឌឹ ផ្លរ៉ា មានកេរ្តិ៍ឈ្មោះជាង៣ឆ្នាំមកហើយ ក្នុងការសាងសង់ វីឡា ផ្ទះល្វែង ទំនើបៗ ហើយមានការគាំទ្រយ៉ាងច្រើនផងដែរ ពីអតិថិជន ទាំងតម្លៃ សេវាកម្ម និងគុណភាព ស្របពេលដែលវិស័យអចលទ្រព្យក៏កាន់តែរីកចម្រើនខ្លាំង ក៏ដូចជាតម្រូវការកាន់តែមានច្រើនឡើងៗផងដែរ។
ទីតាំងគម្រោង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ដែលជាផ្លូវភ្លោះធំបំផុតរបស់កម្ពុជា តភ្ជាប់ ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ចាម មកកាន់រាជធានីភ្នំពេញ។ អតិថិជនចំណាយពេលត្រឹម១៥នាទី ពីស្ពានជ្រោយចង្វារ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ទីតាំងការិយាល័យលក់សាខាទូតបារាំង មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ (010/087) 366 886, 011 67 67 26, 011 67 67 38, 011 67 67 10, 088 57 57 888, 088 75 75 123, 095 61 22 66, 087 666 385, 086 806 777 និងគេហទំព័រ www.boreytheflora.com,ហ្វេសប៊ុក
www.facebook.com/boreytheflora ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com