អត្ថបទពាណិជ្ជកម្ម
មូលហេតុដែលកំពូលស្មាតហ្វូន Huawei Mate20 ថតរូប និងវីឌីអូ បានល្អឥតខ្ចោះ
× ភ្នំពេញ ថ្ងៃទី 6 ធ្នូ ឆ្នាំ2018៖ កំពូលស្មាតហ្វូន Huawei Mate20 បានក្លាយជាកំពូលស្មាតហ្វូន ដែលលក់ដាច់ជាងគេបំផុតនៅចុងឆ្នាំ 2018នេះ។ Huawei Mate20 បានទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីគុណភាព និងបច្ចេកវិទ្យាថ្មីៗបំផុត ក្នុងការផ្តិតយករូបភាព និងការថតវីឌីអូបានល្អឥតខ្ចោះ។
ខាងក្រោមនេះ ជាមូលហេតុដែលធ្វើឲ្យ Huawei Mate20 មានលេចធ្លោ ជាមួយនឹងការថតរូប និងថតថីដេអូ បានល្អ៖
កំពូលស្មាតហ្វូននេះ មានបំពាក់ដោយកាមេរ៉ាក្រោយបីគ្រាប់ ដោយសហការជាមួយ Leica ដែលអាចផ្តិតយករូបភាពអស្ចារ្យបំផុត នៅគ្រប់កាលៈទេសៈ គ្រប់ប្លង់ គ្រប់ទីកន្លែង និងពេលវេលា។ កាមេរ៉ាទីមួយមានទំហំ 16MB កម្រិតចាប់ពន្លឺ f2.2 ជាមួយមុខងារ Ultra Wide Angle និង Macro Photography ថតបាន ផ្ទៃរូបភាពបានកាន់តែធំ ទោះបីជាស្ថិតក្នុងទីតាំងចង្អៀត ថតបានជិតបំផុត និងឆ្ងាយបំផុត ដូចរូបភាពឃើញផ្ទាល់នឹងភ្នែក។ កាមេរ៉ាទីពីរ មានទំហំ12MP កម្រិតពន្លឺ f1.8 ជាមួយមុខងារ Wide Angle Lens ថតរូបបានលឿន រូបភាពមានគុណភាពខ្ពស់ និងច្បាស់ ម៉ត់ស្អាតតែម្តង ដោយមិនចាំបាច់កែច្រើន។ កាមេរ៉ាទីបី ទំហំ 8MP កម្រិតចាប់ពន្លឺ f2.4 ជាមួយមុខងារ Telephoto lens ដែលអាចថតច្បាស់ សូម្បីតែវត្ថុតូចៗក្នុងផ្ទៃរូបភាព ថតរូបដែលនៅឆ្ងាយ និងអាច zoom បានពីរដង ដោយរក្សាគុណភាពរូប នៅតែច្បាស់ត្រជាក់ភ្នែកដដែល។ កាមេរ៉ាទាំងបី សុទ្ធតែជាប្រភេទកាមេរ៉ា AI ដែលឆ្លាតវៃ ផ្តល់នូវបទពិសោធន៍ ក្នុងការថតរូបកាលីបៗ ទាន់សម័យជាច្រើនបែប។
អ្នកក៏អាចរីករាយជាមួយមុខងារ AI Portrait Photographyដ៏ពិសេស ដែលអ្នកអាចថតរូបព្រាលខាងក្រោយ Bokeh Lighting effect បួនប្រភេទផ្សេងៗគ្នា ពោរពេញទៅដោយភាពទាក់ទាញ ប្លែកភ្នែក មុខងារ AI Re-Lighting Effect ដែលអ្នកអាចផ្លាស់ប្តូរ effect រូបភាពដ៏ឆ្លាតវៃតាមប្លង់ផ្សេងៗជាច្រើន និងAI Beauty។ រីឯកាមេរ៉ាមុខ មានទំហំ 24MP ជាមួយកម្រិតចាប់ពន្លឺ f2.0 ផ្តិតយករូបភាពបានកាន់តែស្រស់ស្អាត ហើយការថតជាក្រុម អាចចាប់យកទម្រង់មុខបានយ៉ាងល្អផងដែរ។
លើសពីនេះទៅទៀត ជាមួយបច្ចេកវិទ្យាថ្មីលើ NPUភ្លោះ កាមេរ៉ាទាំងបីមានបំពាក់ដោយ Advanced Master AI ដែលមានភាពឈ្លាសវៃ អាចកំណត់សម្គាល់វត្ថុ ទេសភាពបានយ៉ាងសម្បូរបែប និងចាប់រូបភាពបានស្អាត ដូចកាមេរ៉ាអាជីព ដែលកាមេរ៉ាស្មាតហ្វូនដទៃ មិនមានសមត្ថភាពឆ្លាតវៃដូច្នេះ។
ចំណែកឯការថតវីឌីអូវិញ កំពូលស្មាតហ្វូននេះ មានសមត្ថភាពអាចថតកម្រិត 4K ដែលអាចថតបានវីឌីអូមានគុណភាពខ្ពស់ ថតវីឌីអូដូចថតភាពយន្ត ព្រមទាំងមានមុខងារ AI Cinema Mode និងអ្នកអាចកែពណ៌បែប AI ប្តូរជា background blur និងមានជម្រើសឡូយៗជាច្រើនទៀត ដែលអាចជ្រើសរើសតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូននេះ អាចថតវីឌីអូ slow motion កម្រិត HD ដល់ទៅ 960fps ទៀតផង។
កំពូលស្មាតហ្វូននេះ មានតម្លៃត្រឹមតែ $666 ជាមួយការថែមជញ្ជីងសុខភាព (Body Fat Scale) ឥតគិតថ្លៃ។ អ្នកអាចរកទិញបាន នៅគ្រប់ហាងទូរស័ព្ទដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com