អត្ថបទពាណិជ្ជកម្ម
vivo ប្រកាសថា​ទូរ​សព្ទ​ជំនាន់​ក្រោយ​របស់ខ្លួន នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន 5G
06, Dec 2018 , 5:50 pm        
រូបភាព
ដោយ:
​នៅ​ឆ្នាំ ២០១៩ ខាងមុខ ការប្រើប្រាស់​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន 5G នឹង​ក្លាយជា​ប្រធានបទ​ក្ដៅគគុក​មួយ សម្រាប់​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​នានា នៅ​ជុំវិញ​ពិភពលោក​។ មកទល់ពេលនេះ យើង​សង្កេតឃើញថា មាន​ក្រុមហ៊ុន​ជាច្រើន កំពុងតែ​ធ្វើតេស្ត​សាកល្បង និង​បញ្ចូល​បច្ចេកវិទ្យា​ដ៏​ថ្មី​សន្លាង​មួយ​នេះ ទៅលើ​ប្រភេទ Device របស់ខ្លួន ដូចជា​ក្រុមហ៊ុន vivo ជាដើម​។ ក្រុមហ៊ុន​នេះ បានបង្ហាញ​បច្ចេកវិទ្យា​ជំនាន់​ក្រោយ​របស់​ទូរ​សព្ទ​ខ្លួន ដែល​ភ្ជាប់​ជាមួយនឹង 5G នៅ​កម្មវិធី International Sysmposium on ICT កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​
 
​ត្រឡប់​ទៅ​រំឭក​ពេលវេលា​កាលពី 2 ឆ្នាំមុន ក្រុមហ៊ុន vivo បានរៀបចំ​សំណុំ​ឯកសារ​ជាង 1500 ឯកសារ សម្រាប់​អង្គការ 3GPP ដែលជា​ស្ថាប័ន​មួយ​មានការ​ទទួលស្គាល់​ស្ដង់ដារ​អន្តរជាតិ​។ ជា​លទ្ធផល​ក្រុមហ៊ុន vivo គឺ​បានសម្រេច​ការងារ​ជាច្រើន ដោយនៅ​ឆ្នាំក្រោយ នឹងមាន​ស្មា​ត​ហ្វូ​ន​ដ៏​អស្ចារ្យ​មួយ ដែល​ភ្ជាប់​ជាមួយនឹង​ច្ចេក​វិទ្យា​ថ្មីៗ ក៏ដូចជា 5G​នេះ ផ្ទាល់​តែម្ដង​។​


 
​អ្វីៗ​បាន​ត្រៀម​ទុក​រួចជាស្រេច តែ​អ្វីដែល​គួរ​ឲ្យ​បារម្ភ​នោះ គឺថា​បច្ចេកវិទ្យា​អ៊ីនធឺណិត​ល្បឿន 5G ដែល​ក្រុមហ៊ុន​ចែកចាយ​បណ្ដាញ​អ៊ីនធឺណិត តាម​ប្រទេស​នីមួយៗ អាច​នឹង Update ដូច​ការរំពឹងទុក​ដែរ ឬក៏​អត់​តែប៉ុណ្ណោះ​៕
 
( អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com