ជាតិ
សេដ្ឋកិច្ច
១៦,៥​ភាគរយ​ប៉ុណ្ណោះ ដែល​ទេសចរ​អន្តរជាតិ មកលេង​កម្ពុជា ជា​លើក​ទី​២
06, Dec 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា​ច្រើនជាង ៨០​ភាគរយ គឺជា​ទេសចរ​ថ្មី ឬ​មកលេង​កម្ពុជា​លើកដំបូង​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក ដែល​បង្ហាញ​ទៀតថា ត្រឹមតែ ១៦,៥​ភាគរយ​ប៉ុណ្ណោះ ជា​ទេសចរ​ចាស់ ឬ​ទេសចរ​វិលត្រឡប់​មកលេង​កម្ពុជា​ម្ដងទៀត​។



អត្ថបទទាក់ទង

 
​របាយការណ៍​ដដែល​នេះ ឲ្យ​ដឹងថា ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិរ​បស់​កម្ពុជា នៅ​ពីក្រោយ​ថៃ និង​វៀតណាម​ឆ្ងាយ​។  នៅ​ឆ្នាំ​២០១៧ កម្ពុជា​ស្រូបយក​ទេសចរ​ចំនួន ៥,៦​លាន​នាក់ ខណៈ​ថៃ ៣៥,៤​លាន​នាក់ និង​វៀតណាម ១២,៩​លាន​នាក់​។​
 
​ចំណែកឯ​ការទាក់ទាញ​ឲ្យ​បរទេស​មកលេង​ប្រទេស​ខ្លួន​ម្ដង​ហើយ​ម្ដងទៀត កម្ពុជា​ធ្វើបាន​កម្រិត​ទាប​នៅឡើយ​ធៀប​នឹង​ប្រទេស​ថៃ​។ របាយការណ៍​លើកឡើង​ដូច្នេះ​ថា​៖«​ដោយសារ​គោលដៅ និង​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​នៅមានកម្រិត ត្រឹមតែ ១៦,៥​ភាគរយ​ប៉ុណ្ណោះ​នៃ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា ជា​ទេសចរ​វិលត្រឡប់ បើ​ធៀប​នឹង​ចំនួន​ច្រើនជាង ៥០​ភាគរយ​ដែល​ថៃ​ធ្វើបាន​»​។​
 
​របាយការណ៍​គូសបញ្ជាក់ថា ការទាក់ទាញ​ប្រភេទ​ទេសចរ​វិលត្រឡប់ ទាមទារ​កត្តា​មួយចំនួន​។ ការស្រាវជ្រាវ​នេះ​បន្ថែមថា​«​កត្តា​ទាំងនេះ​ទាក់ទង​នឹង​ការពេញចិត្ត​នឹង​ការ​ស្នាក់នៅ ដើរ​ផ្សារ ភោជនីយដ្ឋាន និង​ម្ហូបអាហារ ព្រមទាំង​អាកប្បកិរិយា​របស់​ពល​រដ្ឋ​ក្នុងស្រុក ដែល​ផ្ដល់​ភាព​រីករាយ​»​។ 
 
​អ្នកជំនាញ​របស់ World Bank ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​គោលនយោបាយ ឆ្កើ​យ​តប​នឹង​ទីផ្សារ​ទេសចរ​អន្តរជាតិ​កាន់តែ​ប្រើ​សើ​ជាង​មុន ដោយ​ផ្ដោត​ទាំង​ប្រភេទ​អេកូ​ទេសចរណ៍​ផងដែរ​។ របាយការណ៍​នេះ​ថែមទាំង​ជំរុញ​ឲ្យ​កម្ពុ​ជាត​ភ្ជាប់​គោលដៅ​ទេសចរ​សំខាន់ៗ​របស់​ថៃ និង​វៀតណាម ដើម្បី​ស្រូប​លំហូរ​ភ្ញៀវ​របស់​ប្រទេស​ទាំងនោះ​ឲ្យ​បន្ត​ចូលមក​កម្ពុជា​៕
 

Tag:
 ទេសចរ
© រក្សាសិទ្ធិដោយ thmeythmey.com