ជាតិ
អភិបាលរង និងនាយករដ្ឋបាលខេត្តកំពង់ស្ពឺ និងតាកែវចូលកាន់តំណែងជាបន្តបន្ទាប់ ពីឆ្វេងទៅស្តាំ៖ លោក កង វណ្ណារ៉ូ ក្លាយជាអភិបាលរងខេត្តកំពង់ស្ពឺ លោក ម៉ឹង វុធី និងលោក មូល វិចិត្រ ក្លាយជាអភិបាលរងខេត្តតាកែវ។ រូបថត ក្រសួងមហាផ្ទៃ
× ខេត្តកំពង់ស្ពឺ មានលោក កង វណ្ណារ៉ូ ជាអភិបាលរងបន្ថែមម្នាក់ទៀត និងលោក កែវ គុជសី ជានាយករដ្ឋបាល ខណៈលោក ម៉ឹង វុធី និងលោក មូល វិចិត្រ បានឡើងកាន់តំណែងជាអភិបាលរងខេត្តតាកែវ លោក មាស អ៊ុយ ឡើងជានាយករដ្ឋបាល។
លោក កង វណ្ណារ៉ូ បានកាន់មុខតំណែងជាអភិបាលរងនៃគណ:ភិបាលខេត្តកំពង់ស្ពឺ និងលោក កែវ គុជសី ជានាយករដ្ឋបាលខេត្តកំពង់ស្ពឺ ក្នុងពិធីផ្លូវការមួយដែលរៀបចំឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ដោយឡែកនៅថ្ងៃទី៧ ខែធ្នូ លោក ម៉ឹង វុធី និងលោក មូល វិចិត្រ បានឡើងកាន់តំណែងផ្លូវការជាអភិបាលរងនៃគណ:ភិបាលខេត្តតាកែវ និងលោក មាស អ៊ុយ ជានាយករដ្ឋបាលខេត្តតាកែវ ក្នុងពិធីដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មុនឡើងកាន់តំណែងលោក ម៉ឹង វុធី ជានាយករដ្ឋបាលសាលាខេត្ត ចំណែកលោក មូល វិចិត្រ ជាអភិបាលក្រុងដូនកែវ៕
© រក្សាសិទ្ធិដោយ thmeythmey.com