ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក នេត្រ ភក្ត្រា ៖ មេធាវី​លោក នួន ជា និង​លោក ខៀវ សំផន អាច​បន្ត​ប្ដឹង​សារទុក្ខ លើ​សំណុំរឿង​០០២
07, Dec 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ តុលាការ​ខ្មែរក្រហម បាន​បើកសវនាការ​ប្រកាស​ក្រម ឲ្យ​លោក នួន ជា និង លោក ខៀវ សំផន ជាប់ពន្ធនាគារ​មួយជីវិត ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ អំពើ​ប្រល័យពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ ក្នុង​សំណុំរឿង ០០២/០២ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០១៨​។ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីរ មិន​ពេញចិត្ត​ការសម្រេច​នេះឡើយ​។ មេធាវី​ការពារ​ក្តី​លោក នួន ជា និង​លោក ខៀវ សុ​ផន អាចនឹងប្ដឹង​សារទុក្ខ លើ​សំណុំរឿង​០០២/០២​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​។​


 
​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​លោក នួន ជា និង លោក ខៀវ សំផន ត្រូវបាន​កាត់ទោស​។ លើកទីមួយ តុលាការ​ខ្មែរក្រហម ក៏បាន​កាត់ទោស​ពួកលោក ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត​ដែរ កាលពី​ឆ្នាំ​២០១៤ ក្នុង​សំណុំរឿង​០០២/០១ ក្រោម​បទ​ចោទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ ដោយសារ​ការជម្លៀស​ប្រជាជន និង អំពើ​ឃាតកម្ម​។​
 
​សូម​លោក​-​អ្នកនាង ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម ដូចតទៅ​៖



 

Tag:
 នេត្រ ភក្ត្រា
  នួន ជា​
 ​ខៀវ សំផន​
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com