ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ធាត់​កាន់តែខ្លាំង កាន់តែ​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​
06, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​បាន​រកឃើញថា ក្មេង​ធាត់​ភាគច្រើន នឹង​ប្រឈមមុខ​ខ្ពស់​ទៅនឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ នៅ​ថ្ងៃក្រោយ បើ​ប្រៀបធៀប​ទៅនឹង​ក្មេង​ដែលមាន​ទម្ងន់​ធម្មតា​។​


 
​ការសិក្សា​នេះ​ត្រូវបាន​បោះ​ពុ​ម្ភ​ផ្សាយ នៅក្នុង​ព្រឹ​ត្ត​ប​ត្រ​សុខភាព Journal of the Endocrine Society​។ ពួកគេ​បាន​សិក្សា​ទៅ​ក្មេង​ដែលមាន​អាយុ ចាប់ពី ២ ទៅ ១៥ ឆ្នាំ ចំនួន ៣៦៩ ៣៦២ នាក់​។​
 
​ពួកគេ​បាន​រកឃើញថា កូនក្មេង និង​ក្មេង​ជំទង់​ចំនួន ៦៥៤ នាក់ មាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​ពីរ ហើយ​គេ​ក៏បាន​រកឃើញ​ផងដែរ​ថា ក្មេង​ដែលមាន​ទម្ងន់​ធម្មតា ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ជំងឺ​នេះ​ខ្លាំងណាស់​។​
 
​អ្នកដឹកនាំ​ការសិក្សា លោក​វេជ្ជបណ្ឌិត Ali Abbasi មកពី​សាកលវិទ្យាល័យ King’s College ទីក្រុង​ឡុង​ដ៍ បាន​និយាយថា ក្មេង​ធាត់ៗ ប្រឈមមុខ​ខ្ពស់ ៤ ដង​ទៅនឹង​ការកើត​ជំងឺ​នេះ នៅពេល​ពួកគេ​មាន​អាយុ ២៥ ឆ្នាំ​។​
 
​ដូច្នេះ សូម​ក្រឡេកមើល​ការរស់នៅ និង​ការ​ទទួលទាន​ចំណីអាហារ​កូន​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ពួកគេ​ធាត់​លើស​ទម្ងន់​ឲ្យ​សោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com