ពីនេះ ពីនោះ
«កា»,«ការ» និង«ការណ៍» ប្រើខុសគ្នាដូម្តេច?
× អំពីពាក្យទាំងនេះ វចនានុក្រមសម្តេចព្រះសង្ឍរាជ ជួន ណាត បានពន្យល់ពាក្យទាំងនេះថា៖
«កា» សំដៅដោយ បំពង់សម្រាប់ដាក់ទឹក ធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីពណ៌ កាទឹក។ «ការ» ជាកិរិយាសព្ទ មូរសរសៃសូត្រ មូរសរសៃអំបោះជាដើមខ្នារ។ ក្នុងន័យមួយទៀត «ការ» បង្ហាញពីសកម្មភាពអ្វីមួយ។ ដូចជា ការសរសេរ, ការបើកបរ, ការទាក់ទាញ។ល។
«កាណ៍» ប្រើជារាជសព្ទ ព្រះកាណ៍(ត្រចៀកស្តេច)។ ចំណែក «ការណ៍» ប្រែមកថា ហេតុ, ដំណើរ ដែលកើតឡើង។ សេចក្តីរាយការណ៍, ព្រឹត្តការណ៍កើតមាន។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com