ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឲ្យ​បាក់តេរី​ស៊ាំ​នឹង​ថ្នាំ​ផ្សះ អ្នក​គួរតែ​…
12, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាជន​អាមេរិក​ច្រើនជាង ៤០០០០០​នាក់​ហើយ​មាន​ជំងឺ​ដោយសារតែ​បាក់តេរី​ស៊ាំ​ថ្នាំ ជា​រៀងរាល់ឆ្នាំ​។ ការបង្ក​រោគ​ទាំងនេះ​គឺ​ពិបាក​នឹង​ព្យាបាល​ណាស់ ហើយ​ច្រើនតែ​នាំ​ឲ្យ​មាន​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។



ដើម្បី​ការពារ​ខ្លួនឯង និង​គ្រួសារ យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​ចូរ​ប្រើ​ថ្នាំ​ផ្សះ​តែ​ពេល​ចាំបាច់​បាន​ហើយ​
•​ ​ចូរ​ប្រើប្រាស់​ឧបករណ៍​វាស់​កម្តៅ​អាហារ​ដើម្បី​ប្រាកដថា អាហារ​នោះ​ត្រូវបាន​ចម្អិន​ក្នុង​សីតុណ្ហភាព​ដែលមាន​សុវត្ថិភាព​ដូចជា​៖ ៦២​អង្សារ សម្រាប់​សាច់គោ​ទាំងមូល និង​សាច់ជ្រូក ៧១​អង្សារ​សម្រាប់​សាច់​ខាងក្នុងៗ និង ៧៣​អង្សារ​សម្រាប់​សាច់​បក្សី​ទាំងអស់​។​
•​ ​ចូរ​លាង​សម្អាត​ដៃ​ក្រោយពី​ប៉ះពាល់​នឹង​សាច់​ឆៅ សាច់​បក្សី​ឆៅ និង​អាហារ​សមុទ្រ​ឆៅៗ​។ ចូរ​លាង​សម្អាត​កន្លែង​ធ្វើ​ម្ហូប​ឲ្យ​បានល្អ ជាពិសេស​ជ្រុ​ញ ចាន​ស្លាបព្រា និង​ឧបករណ៍​អាំង​សាច់​មុន និង​ក្រោយ​ចម្អិន​រួច​
•​ ​ចូរ​រក្សា​សីតុណ្ហភាព​ក្នុង​ទូរ​ទឹកកក​ឲ្យ​ក្រោម ៤​អង្សារ និង​ដាក់​ក្លាសេរ​អាហារ​ដែល​ឆ្អិន​រួច រយៈពេល​មួយ​ម៉ោង​
•​ ​មេរោគ​ដែល​ចេញពី​សាច់ សាច់​បក្សី អាហារ​សមុទ្រ​ឆៅ និង​ស៊ុត អាច​រាលដាល​ទៅ​អាហារ​ដែល​ត្រៀម​ចម្អិន​រួច​បើសិនជា​មិនបាន​ដាក់​វា​ដាច់ដោយឡែក​ពីគ្នា​ទេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com