ជាតិ
បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
កម្ចីអនាម័យ និងទឹកស្អាតរបស់ AMK ទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានអតិថិជនជាង៦ម៉ឺននាក់កំពុងប្រើប្រាស់
× គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានបង្កើតកម្ចីអនាម័យ និងទឹកស្អាត នៅចុងឆ្នាំ២០១៦ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព របស់ប្រជាជនកម្ពុជានៅជនបទ។ ផលិតផលឥណទានថ្មីនេះ ត្រូវបានលោក សុខ រតនា ប្រធានផ្នែកធានារ៉ាបរងខ្នាតតូច និងគម្រោងឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK មើលឃើញថាមានការគាំទ្រយ៉ាងខ្លាំង ដោយអតិថិជនដែលកំពុងប្រើប្រាស់កម្ចីនេះ បានកើនឡើងជាលំដាប់។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សុខ រតនា ឲ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៨នេះ មានអតិថិជនប្រមាណ៦ម៉ឺននាក់ហើយ ដែលកំពុងប្រើប្រាស់កម្ចីអនាម័យ និងទឹកស្អាតរបស់ AMK។
សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និង លោក សុខ រតនា ប្រធានផ្នែកធានារ៉ាបរងខ្នាតតូច និងគម្រោងឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដូចតទៅ៖
Tag:
សុខ រតនា
កម្ចី
អនាម័យ
ទឹកស្អាត
AMK
© រក្សាសិទ្ធិដោយ thmeythmey.com