ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របប​អាហារ​សម្បូរ​ប៉េងប៉ោះ​អាច​បន្ថយ​ការ​ប្រឈម​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​
08, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការសិក្សា​មួយ​ទៅលើ​របប​អាហារ​របស់​បុរស​ចំនួន ១៨០៦​នាក់​ដែលមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត និង ១២០០៥​នាក់​ទៀត​ដែល​បាន​ពិនិត្យ​លើ​ក្រពេញ​ប្រូ​ស្តា​ត​រួច​បាន​រកឃើញថា បុរស​ដែល​បាន​ញ៉ាំ​អាហារ​មាន​ប៉េងប៉ោះ ឬ​សារធាតុ​ដែល​ធ្វើ​ពី​ប៉េងប៉ោះ​ច្រើនជាង ១០​ដង​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជាង​បុរស​ដែល​ញ៉ាំ​តិចជាង ១០​ពេល​រហូតដល់ ១៨​ភាគរយ​។​


 
​ដោយសារតែ​វា​គឺជា​ករណី​សិក្សា​ដែលមាន​ការគ្រប់គ្រង ដូច្នេះ​វា​មិនអាច​អះអាងថា ការ​ញ៉ាំ​ប៉េងប៉ោះ​ច្រើន​អាច​បង្ការ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទាំងស្រុង​នោះទេ វា​អាច​គ្រាន់តែ​បង្ហាញ​នូវ​ការទំនាក់ទំនង​មួយ​ប៉ុណ្ណោះ​។ ទំនាក់ទំនង​នេះ​គឺជា​ភាព​រីករាយ​ខាង​ជីវសាស្ត្រ ព្រោះថា ប៉េងប៉ោះ​ជា​ប្រភព​ដ៏​ច្រើន​នៃ​សារធាតុ Lycopene  ដែលជា​ជីវជាតិ​អាច​ការពារ​ភាព​ខូចខាត​របស់​កោសិកា​បាន​។ យ៉ាងណាមិញ ការ​មាន​របួស​នៅតែ​នៅតែ​កើតមាន​ដដែល​មិន​ខ្វល់​ថា​វា​ពិតជា​អាច​ការពារ​កោសិកា​បាន​ឬ​អត់​នោះទេ​។​
 
​ដូច្នេះ របប​អាហារ​ផ្តល់​សុខភាព និង​មាន​តុល្យភាព ការហាត់​ប្រាណ​ទៀងទាត់ និង​ឈប់​ជក់បារី​នៅតែ​ជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ជួយ​ឲ្យ​សុខភាព​កាន់តែ​ល្អ​។ ការផ្តោត​សំខាន់​ទៅលើ​អាហារ​តែមួយ​មុខ​ក៏​មិន​ប្រាកដថា​ជួយ​ដល់​សុខភាព​ទាំងមូល​ល្អ​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com