ពីនេះ ពីនោះ
ព័ត៍មានសុខភាព
បន្លែនិងផ្លែឈើណាខ្លះ ធ្វើឲ្យខួរក្បាល ភ្នែក ធ្មេញ និងផ្នែកផ្សេងនៃរាងកាយល្អ?
× ខាងក្រោមនេះយើង នឹងបង្ហាញអ្នកពីបន្លែ និងផ្លែឈើដែលជំនួយដល់រាងកាយអ្នក។
តើមានអ្វីខ្លះទៅ?
1. បើអ្នកប្រើខួរក្បាលគិតច្រើនពេក អ្នកគួរបរិភោគផ្លែចេក វាជួយបំប៉នខួរក្បាលអ្នក។
2. ប្រសិនបើអ្នកប្រើភ្នែកច្រើនពេកដូចជាមើលកុំព្យូទ័រយូរឬមើលឯកសារយូរ អ្នកអាចជ្រើសរើសបរិភោគល្ហុង ព្រោះវាជំនួយដល់ភ្នែកអ្នកខ្លាំងណាស់ ធ្វើឲ្យភ្នែកអ្នកមិនងាយខូចឡើយ។
3. បើធ្មេញអ្នកចេញឈាម អ្នកគួរតែពិសារផ្លែគីវីដើម្បីបំបាត់អាការ:នេះ ព្រោះវាមានប្រសិទ្ធភាពខ្ពស់ខ្លាំង។
4. ប្រសិនបើអ្នកមានជំងឺបេះដូង អ្នកគួរជ្រើសរើសក្រូចថ្លុងមកពិសារ ព្រោះវាអាចការពារបេះដូងអ្នកឲ្យមានសុខភាពល្អបាន។
5. អ្នកដែលជក់បារីច្រើន អាចពិសារផ្លែទំពាំងបាយជូរបានដើម្បីជំនួយដល់សួត ទើបសួតអ្នកមិនងាយខូចព្រោះផ្សែងពុលបារី។
6. ការពារស្នាមជ្រួញលើមុខ ផ្លែឈើដែលល្អបំផុតគឺផ្លែស្វាយ។ ដូចនេះ អ្នកអាចញ៉ាំជាញឹកញាប់ ដើម្បីសម្រស់របស់អ្នក។
7. បើអ្នករាករូស អាចពិសារផ្លែប៉ោមបាន ព្រោះវានឹងធ្វើឲ្យសុខភាពអ្នកល្អឡើងវិញ។
8. ឈឺក្រពះ ផ្លែល្ហុងគឺមានប្រសិទ្ធភាពបំផុតក្នុងការព្យាបាល។ ដូចនេះបើអ្នកមានអាការ:ដូចខាងលើ អ្នកគួរតែជ្រើសរើសបន្លែនិងផ្លែឈើទាំងនេះមកបរិភោគដើម្បីទទួលបានសុខភាពល្អ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com