ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ឆ្មាជាង១០០ប្រភេទមកពីអឺរ៉ុប និងអាមេរិក បង្ហាញខ្លូននៅហាង«ឆ្មាកាហ្វេ»
× ភ្នំពេញ៖ ស្របពេលដែលហាងកាហ្វេជាច្រើន នៅរាជធានីភ្នំពេញ បង្ហាញខ្លួននៅតាមហាងនីមួយៗតែងតែព្យាយាមរកអ្វីដែលប្លែក ដើម្បីទាក់ទាញអតិថិជនរៀងៗខ្លួន។ សម្រាប់ហាង«ឆ្មាកាហ្វេ» ក៏បានយកឆ្មាជាង១០០ប្រភេទមកពីសហរដ្ឋអាមេរិច ,ទ្វីបអឺរ៉ុប, ប្រទេសថៃ និងរួមមានឆ្មានៅកម្ពុជាផងដែរ។
លោក ឈុន សុវណ្ណដា ម្ចាស់ហាងឆ្មាកាហ្វេបាននិយាយថា អតិថិជនមិនសម្តៅមកតែហូបកាហ្វេនោះទេ ពោគឺសត្វឆ្មាទាំងនោះជាផ្នែកមួយដែលទាក់ទាញឲ្យអតិថិជនមកហាងកាហ្វេនេះ ជាពិសេស យុវនារីដែលគាត់ស្រឡាញ់សត្វឆ្មាជាងបុរស។ ម្ចាស់ហាងកាហ្វេរូបនេះ បានពន្យល់ពីមូលហេតុនៃការដាក់ឈ្មោះ«ឆ្មាកាហ្វេ» នេះយ៉ាងដូច្នេះថា ព្រោះលោកស្រឡាញ់សត្វឆ្មា និងចង់ឲ្យប្រពលរដ្ឋខ្មែរបានស្គាល់នូវប្រភេទឆ្មាផ្សេងៗនៅប្រទេសក្រៅ រួមទាំងមិនចង់ឲ្យប្រជាពលរដ្ឋមួយចំនួនបរិភោគសាច់សត្វឆាឡើយ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com