ជាតិ
បង្គាចាក់ចាហួយបញ្ចូល ចំនួន៣គីឡូក្រាម ត្រូវកាំកុងត្រូលចាប់បាននៅស្វាយរៀង
× ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលចាប់បាន បង្គាចាក់បញ្ចូលចាហួយ ចំនួន៣គីឡូក្រាម នៅផ្សារវាលយន្ត ខេត្តស្វាយរៀង។ នេះបើតាមព័ត៌មានលើទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានកាំកុងត្រូល។
នៅថ្ងៃទី១៣ខែធ្នូ មន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង បានចុះត្រួតពិនិត្យស្វែងរកទំនិញខូចគុណភាព នៅផ្សារវាលយន្តខេត្តស្វាយ។ ជាលទ្ធផលកាំកុងត្រូលបានរកឃើញបង្គារចំនួន៣គីឡូក្រាម មានចាក់ចាហួយបញ្ចូលក្នុងបង្គាទាំងនោះ។
មន្ត្រីជំនាញ បានដកហូត និងដុតកម្ទេចចោលបង្គាទាំងនោះ និងបានណែនាំដល់អាជីវករឲ្យគោរពតាមច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវា ចៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងប្រឈមចំពោះមុខច្បាប់៕
Tag:
ស្វាយរៀង កាំកុងត្រូល
ផ្សារវាលយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com