ជាតិ
២៥ខេត្ត/រាជធានី
បុណ្យសមុទ្រ៖ ឆ្នេរ៤នៅខេត្តព្រះសីហនុ ជាប់ជ័យលាភីឆ្នេរសមុទ្រស្អាត
× ក្នុងឱកាសសិក្ខាសាលាអបអរពិធីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រគល់ជ័យលាភីរង្វាន់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ដែលមានស្នាដៃឆ្នើមខាងថែរក្សាបុណ្យសមុទ្រមានចំនួន៤ក្នុងចំណោមឆ្នេរបេក្ខភាពចំនួន១៧។
ឆ្នេរចំនួន៤នៅខេត្តព្រះសីហនុ ដែលជាប់ជ័យលាភីរួមមាន ទី១ ឆ្នេរកោះសង្សារ ទី២ ឆ្នេរឯករាជ្យ ទី៣ឆ្នេរសុខា និងទី៤ ឆ្នេរឌឺរ៉ូយ៉ាល់ស៊ែនកោះរ៉ុង។ ឆ្នេរទាំងនេះជាប់ជ័យលាភីឆ្នេរសមុទ្រស្អាត ( Beach Eco-Label Award) ដោយមានការវាយតម្លៃលើសូចនាករគោលសំខាន់ៗចំនួន៣គឺ ការគ្រប់គ្រងឆ្នេរសមុទ្រ ការគិតគូបរិស្ថាន និងការគិតគូពីសុវត្ថិភាព និងភាពពេញចិត្តរបស់ភ្ញៀវទេសចរ។
ពានរង្វាន់ និងជ័យលាភីឆ្នេរស្អាតនេះត្រូវបានប្រគល់ជូនដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Bruno Bodard អគ្គនាយក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសសិក្ខាសាលាអបអរ ពិធីបុណ្យសមុទ្រលើកទី៧ ក្រោមប្រធានបទ “ឆ្នេរស្អាត ពលរដ្ឋរមណីយ - Beautiful Bay, Happy Citizen” អមដោយពាក្យស្លោក “អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព - Ecotourism for Green Growth and Sustainable Development”៕
Tag:
ឆ្នេរស្អាត
បុណ្យសមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com