ជាតិ
បវរកញ្ញា​អាមេរិក​សុំទោស​ក្រោយ​ចំអក​ថា បវរកញ្ញា​កម្ពុជា និង​វៀតណាម​អត់​ចេះ​អង់គ្លេស​
14, Dec 2018 , 9:19 am        
រូបភាព
ដោយ: រួបរួម
​បរ​វក​ញ្ញា​អាមេរិក Sarah Rose Summers រង​ការរិះគន់​យ៉ាងខ្លាំង​ពេញ​បណ្តាញ​សង្គម បន្ទាប់ពី​នាង​បាន​ចំអក​ទាក់ទង​នឹង​អសមត្ថភាព​និយាយ​ភាសា​អង់គ្លេស​របស់​បវរកញ្ញា​កម្ពុជា និង​បវរកញ្ញា​វៀតណាម ក្នុង​ព្រឹត្តិការណ៍ Miss Universe នៅ​ប្រទេស​ថៃ​។ ក្រោយ​ការរិះគន់​ពេញ​បណ្តាញ​សង្គម Summers បានចេញ​មុខ​សុំទោស​បវរកញ្ញា​ទាំងពីរ​។​

 
​ក្នុងការ Live Video មួយ​តាម​បណ្តាញ​សង្គម Instagram នាង Sarah Rose Summers បាន​សន្ទនា​គ្នា​ជាមួយ​បវរកញ្ញា​កូ​ឡុំ​ប៊ី Veleria Morales និង​បវរកញ្ញា​អូស្ត្រាលី Francesca Hung ដោយ​ចោទ​សំណួរ​ទាក់ទង​នឹង​បវរកញ្ញា​វៀតណាម H’Hen Nie​។​
 
​បវរកញ្ញា​កូ​ឡុំ​ប៊ី និង​អូស្ត្រាលី បាន​កោតសរសើរ​ពី​បវរកញ្ញា​វៀតណាម ប៉ុន្តែ Summers បាន​បន្ថែមថា H’Hen Nie សំដែង​ធ្វើជា​ចេះ​អង់គ្លេស​ច្រើន ហើយ​បន្ទាប់ពី​សន្ទនា​រួច អ្នក​សួរ​សំណួរ​ទៅ​គាត់ គាត់​ដើរចេញ​»​។ ក្រោយ​ការ​ចំអក​បែបនេះ Summers ព្យាយាម​លើកសរសើរ​គុណសម្បត្តិ​ផ្សេងៗ​របស់​បវរកញ្ញា​វៀតណាម​។​
 
​បន្ទាប់មក បវរកញ្ញា​អាមេរិក បានលើកឡើង​ពី​បវរកញ្ញា រឿន ស៊ី​ណាត របស់​កម្ពុជា​។ នាង​ថា​៖ «​បវរកញ្ញា​កម្ពុជា​នៅទីនេះ មិនចេះ​និយាយ​ភាសា​អង់គ្លេស​អ្វី​ឡើយ ហើយក៏​គ្មាន​អ្នកណាម្នាក់​ចេះ​និយាយ​ភាសា​របស់​នាង​ដែរ​។ នាង​បន្ថែម​និយាយថា បវរកញ្ញា​កម្ពុជា ត្រូវ​ស្ថិតក្នុង​ភាព​ឯកោ​។​
 
​កាយវិការ​របស់​បវ​រ​កញ្ញា​អាមេរិក រង​ការរិះគន់​យ៉ាងខ្លាំង​នៅលើ​បណ្តាញ​សង្គម ដែល​អ្នកខ្លះ​ថា អ្នក​ប្រើ​សំដី​បែបនេះ មិនគួរ​ក្លាយជា​បេ​ក្ខ​នារី​បវរកញ្ញា​លំដាប់​ពិភពលោក​នោះឡើយ ពីព្រោះ​ភាសា​អង់គ្លេស មិនមែនជា​លក្ខខណ្ឌ​នៃ​ការប្រកួត​នោះទេ​។​
 
​ក្រោយ​ការរិះគន់​ពេញ​បណ្តាញ​សង្គម និង​តាម​បណ្តាសារ​ព័ត៌មាន​នានា Summers បានសម្រេច​ចិត្ត​បង្ហោះ​សារ​សុំទោស​របស់ខ្លួន​នៅលើ Instagram នា​ថ្ងៃទី​១៤ ខែធ្នូ​។ នាង​បានសរសេរថា ព្រឹត្តិការណ៍ Miss Universe ជា​ឱកាស​សម្រាប់​ស្ត្រី​នៅលើ​ពិភពលោក​ដើម្បី​រៀន​ពី​វប្បធម៌​គ្នា បទពិសោធន៍​ជីវិត និង​ទស្សនវិស័យ​ពីគ្នា​ទៅវិញទៅមក​។​
 
 
 
 
 
 
View this post on Instagram
 
 
 
 
 
 
 
 
 

@MissUniverse is an opportunity for women from around the world to learn about each other’s cultures, life experiences, and views. We all come from different backgrounds and can grow alongside one another. In a moment where I intended to admire the courage of a few of my sisters, I said something that I now realize can be perceived as not respectful, and I apologize. My life, friendships, and career revolve around me being a compassionate and empathetic woman. I would never intend to hurt another. I am grateful for opportunities to speak with Nat, Miss Cambodia, and H’Hen, Miss Vietnam, directly about this experience. These are the moments that matter most to me.

A post shared by Sarah Rose Summers (@sarahrosesummers) on Dec 13, 2018 at 9:41am PST

 
​ជាមួយនឹង​ពាក្យ​សុំទោស នាង Summers បាន​បន្តថា​៖ «​ជីវិត​របស់ខ្ញុំ មិត្តភាព និង​អាជីព នៅ​វិល​ជុំវិញខ្លួន​ខ្ញុំ​ដែលជា​ស្ត្រី​មាន​មេត្តា និង​ករុណា​។ ខ្ញុំ​មិនដែល​មានបំណង​ធ្វើ​ឲ្យ​អ្នកផ្សេង​ឈឺចាប់​ទេ​។ ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែលមាន​ឱកាស​និយាយ​ជាមួយ​បវរកញ្ញា​កម្ពុជា និង​បវរកញ្ញា​វៀតណាម​ដោយផ្ទាល់​អំពី​បទពិសោធន៍​នេះ​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ បវរកញ្ញា​កម្ពុជា រឿន ស៊ី​ណាត និង​បវរកញ្ញា​វៀតណាម H’Hen Nie មិនបាន​ប្រកាន់ទោស​អូស​ដំណើរ​នោះឡើយ ដោយ​ពួកគាត់​លើកឡើង​តែ​ពី​មិត្តភាព និង​ការគោរព​គ្នា​ទៅវិញទៅមក​តែប៉ុណ្ណោះ​៕
 

Tag:
 ​បវរកញ្ញា​
  Miss Universe
© រក្សាសិទ្ធិដោយ thmeythmey.com