សេដ្ឋកិច្ច
អត្ថបទពាណិជ្ជកម្ម
អន្តរជាតិ
ធនាគារ BRED Bank Cambodia ឧបត្ថម្ភ​កម្មវិធី​គំនូរ​សិល្បៈ​លើ​ជញ្ជាំង​ស្តីពី​ទីក្រុង​ភ្នំពេញ​
14, Dec 2018 , 9:38 am        
រូបភាព
ភ្នំពេញ​៖ BRED Bank Cambodia ដែលជា​ធនាគារ​អឺរ៉ុប​តែមួយគត់ និង​ជា​ធនាគារ​អន្តរជាតិ​ដ៏​ធំជាងគេ នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដែល​បាន​បើក​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា ជិត​២​ឆ្នាំ​កន្លងមកនេះ មិន​ត្រឹមតែ​ផ្តោតលើ​សកម្មភាព​ធនាគារ​របស់ខ្លួន​មួយ​មុខ​ប៉ុណ្ណោះ​ទេ​។ តែ​ក្រុមហ៊ុន​ស្តង់ដារ​អន្តរជាតិ​មួយ​នេះ បាន​ចូលរួម​គាំទ្រ​សកម្មភាព​សង្គម​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ក្នុងទិសដៅ​លើកស្ទួយ​សង្គម និង​វប្បធម៌​ខ្មែរ​។ ជាក់ស្តែង ធនាគារ BRED Bank Cambodia បាន និង​កំពុង​ជួយឧបត្ថម្ភ​កម្មវិធី​គំនូរ​សិល្បៈ​លើ​ជញ្ជាំង និង​តាម​ដងផ្លូវ​នាទី​ក្រុងភ្នំពេញ(Cambodian Urban Art.)​។



​កម្មវិធី​គំនូរ​សិល្បៈ​ស្តីពី​ទីក្រុង​(​ភ្នំពេញ​) ដែល​ចូលរួម​ដោយ​សិល្បករ​ខ្មែរ និង​បរទេស​ចំនួន​ប្រមាណ ១២​នាក់ បាន និង​កំពុង​គូរគំនូរ​សិល្បៈ​លើ​ជញ្ជាំង នៅតាម​ដងផ្លូវ ចំនួន​១០ កន្លែង​ផ្សេងគ្នា នៅ​ទីក្រុង​ភ្នំពេញ​។ កម្មវិធី​នេះ​បានរៀបចំ​ឡើង​ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​មានការ​បង្កើត​ថ្មី ឬ​ផ្តល់​ទស្សនវិស័យ​ថ្មី​ស្តីពី​ទីក្រុង​ភ្នំពេញ ក៏ដូចជា​ពី​ប្រទេស​កម្ពុជា​។​

​នាឱកាស​នេះដែរ គំនូរ​សិល្បៈ​ខ្មែរ​ឌីជីថល​មួយ​ត្រូវបាន​បង្កើតឡើង ដោយ​វិចិត្រករ​ខ្មែរ សំ ដា​រ៉ូ សម្រាប់​ធនាគារ Bred Bank Cambodia ហើយ​ដែល​កំពុង​ត្រូវបាន​ចាក់​បញ្ចាំង នៅលើ​ផ្ទាំង​កញ្ចក់ Billboard នៅ​កាច់ជ្រុង​មហាវិថី​ព្រះសីហនុ និង​ផ្លូវ​ត្រសក់ផ្អែម​។​

​សូមបញ្ជាក់ថា មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា តិចជាង ២​ឆ្នាំ ប៉ុណ្ណោះ BRED Bank Cambodia ទទួលបាន​អតិថិជន​ជាង ២០០០​នាក់ ដោយ​ផ្តល់​ប្រាក់កម្ចី​ជា​លក្ខណៈ​បុគ្គល និង​ជា​លក្ខណៈ​ជំនួញ​ក្រុមហ៊ុន​ប្រមាណ​ជាជាង ១១០​លាន​ដុល្លារ​អាមេរិក​។ អតិថិជន ៨០​ភាគរយ ជា​អ្នកជំនួញ​ជនជាតិខ្មែរ​។



​បច្ចុប្បន្ននេះ BRED Bank Cambodia មាន​សាខា​សរុប​ចំនួន​បួន​។ បី នៅ​ទីក្រុង​ភ្នំពេញ និង​មួយទៀត​នៅ​ខេត្តសៀមរាប​។ នាពេល​ឆាប់ៗ​ខាង​មុននេះ BRED Bank Cambodia នឹង​គ្រោង​បើក​សាខា​ថ្មី​ពីរ​ទៀត មួយ​នៅក្នុង​ខេត្តបាត់ដំបង នៅ​ដើមឆ្នាំ ២០១៩ និង​មួយ​នៅ​រង្វង់​មូល​ចោមចៅ នៅមុន​រដូវភ្លៀង​ខាងមុខនេះ​។ ទិសដៅ​របស់ BRED Bank Cambodia គឺ​ពង្រីក​សាខា​របស់ខ្លួន​ឲ្យ​បាន​ចំនួន ២០ សាខា និង​ដាក់​ដំណើរការ​ទូ ATM ចំនួន ១០០ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា នៅត្រឹម​ឆ្នាំ​២០២០​។

​សម្រាប់ BRED Bank Cambodia សកម្មភាព​ជំនួញ​បង្កើត​ប្រាក់ចំណេញ និង​សកម្មភាព​គាំទ្រ​សង្គម ត្រូវតែដើរ​ទន្ទឹមគ្នា​៕

(អត្ថបទ​ពាណិជ្ជកម្ម​)


Tag:
 Bank
  Home Loan
  Car Loan
  Personal Loan
  Deposit Account
  Saving Account
  Bank for SME’s
  Top bank in Cambodia
  Loan for expats
  Bank in Cambodia
  Cambodia Loan
  Interest rate
© រក្សាសិទ្ធិដោយ thmeythmey.com