ជាតិ
រដ្ឋមន្ត្រី​អប់រំ ប្រើពេល​ជាង​១០​ឆ្នាំ សរសេរ​សៀវភៅ​២២​ចំណងជើង ស្ដីពី​ការអប់រំ សេដ្ឋកិច្ច និង​នយោបាយ​អន្តរជាតិ​
15, Dec 2018 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​តាំងពិព័រណ៍​សៀវភៅ​ថ្នាក់ជាតិ​លើក​ទី​៧​កន្លងទៅ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បានផ្ដល់​សៀវភៅ​ចំនួន​២២​ចំណងជើង ជូន​ដល់​បណ្ណាល័យ​ជាតិ សម្រាប់​ជា​ប្រយោជន៍​ដល់​សាធារណៈជន ឲ្យ​បាន​សិក្សា​ស្រាវជ្រាវ​ពង្រីក​ចំណេះដឹង​បន្ថែម​។ សៀវភៅ​ទាំង​២២​ចំណងជើង​នោះ មាន​ជា​ភាសា​ខ្មែរ អង់គ្លេស និង​ភាសា​បារាំង ដែល​និយាយ​ពី​ការអប់រំ ច្បាប់​អន្តរជាតិ និង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​។​


 
​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បានផ្ដល់​បទ​សម្ភាស​ដ​ល់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​រយៈពេល​ជាតិ​១០​ឆ្នាំ​មកនេះ លោក​បាន​សរសេរ​សៀវភៅ​ស្ដីពី​ការអប់រំ ពី​ច្បាប់​អន្តរជាតិ និង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ដែល​លោក​បាន​រៀន​កន្លងមក ទុកជា​ឯកសារ​ឱ្យ​យុវជន និង​សាធារណៈជន បាន​សិក្សា​ស្រាវជ្រាវ​បន្ថែម​។ លោក ហង់ ជួនណា​រ៉ុ​ន បានបញ្ជាក់​ដូច្នេះ ៖« សៀវភៅ​ទាំងនេះ​ខ្ញុំ​សរសេរ​តាំងពី​២០០៥​មក ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​។ ខ្ញុំ​ផ្ដល់​ដល់​បណ្ណាល័យ​ជាតិ និង​បណ្ណាល័យ​សម្តេច​ហ៊ុនសែន ដើម្បី​លើកកម្ពស់​ការអាន​នៅ​កម្ពុជា ហើយក៏​ដើម្បី​ជា​ឯកសារ​មួយ សម្រាប់​សាធារណៈជន​បាន​ស្រាវជ្រាវ​បន្ថែម​ដែរ​»​។​


 
​រដ្ឋមន្ត្រីក្រសួង​អប់រំ ក៏បាន​អំពាវនាវ​ដល់​យុវជន ឲ្យ​ខំប្រឹងប្រែង​រៀនសូត្រ ដើម្បីឱ្យ​សមជា​យុវជន​សតវត្សរ៍​ទី​២១ សម្រាប់​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។ « ការអាន​សៀវភៅ​ធ្វើឱ្យ​ចំណេះ​កើនឡើង​លឿន ហើយ​ចំណេះ​ប្រែប្រួល​ច្រើន បើ​យើង​មិន​អាន​សៀវភៅ​គឺ​យើង​យឺត​ជាងគេ​ហើយ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ហង់ ជួនណា​រ៉ុ​ន​៕ 
 

Tag:
 ភ្នំពេញ​
  ហង់ ជួនណា​រ៉ុ​ន​
  រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​
  សៀវភៅ​
  អប់រំ​
  ពិព័រណ៍​សៀវភៅ​
© រក្សាសិទ្ធិដោយ thmeythmey.com