ជាតិ
សង្គមជាតិ
សិស្ស​ប្រមាណ​២០​នាក់ នៅ​វិទ្យាល័យ​កោះធំ ដួលសន្លប់ ដោយ​សង្ស័យថា​ពុល​ចំណី​
14, Dec 2018 , 11:30 am        
រូបភាព
ដោយ: ថ្មីៗ
​សិស្សានុសិស្ស​ប្រហែល​២០​នាក់ នៅ​វិទ្យាល័យ​កោះធំ ក្នុង​ខេត្តកណ្តាល មាន​អាកា​រៈ​ទន់ដៃទន់ជើង ហើយក៏​ដួលសន្លប់​ជា​បន្តបន្ទាប់ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។


 
​អគ្គស្នងការ​នគរបាល​ជាតិ បាន​ចុះផ្សាយ​ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​សិស្ស​ទាំងនោះ ដួលសន្លប់ គឺ​ទំនងជា​ពុល​ចំណីអាហារ​។ យ៉ាងណាក៏ដោយ មូលហេតុ​នេះ គ្រាន់តែ​ជាការ​សង្ស័យ​ប៉ុណ្ណោះ ខណៈ​ក្រុមគ្រូពេទ្យ កំពុង​ពិនិត្យ​និង​ស្រាវជ្រាវ​បន្ថែម​។ 
 
​មកដល់ពេលនេះ សិស្ស​ទាំងនោះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់ហើយ​។ 


សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ក៏មានករណីបែបនេះ កើតឡើងដែរ ដោយសិស្ស៧១នាក់ នៅវិទ្យាល័យថ្មគោល ខេត្តបាត់ដំបង បានដួលសន្លប់។ នាយកសាលា អះអាងថា ពួកគេ ខ្វះជាតិកាល់ស្យូម អត់ងងុយ និងហូមមិនគ្រប់គ្រាន់ ទើបណ្តាលឲ្យដួលសន្លប់៕ 
 
 
 

Tag:
 សិស្ស​
  ដួល​សម្ល​ប់​
  ពុល​ចំណី​
© រក្សាសិទ្ធិដោយ thmeythmey.com