ប្លែកៗ
អន្តរជាតិ
ស្ត្រី​អៀរ​ឡង់​ដែល​រៀបការ​ជាមួយ​ខ្មោច​ចោរ​សមុទ្រ​អាយុ​៣០០​ឆ្នាំ ប្រកាស​លែងលះ​
16, Dec 2018 , 9:19 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ឈ្មោះ Amanda Teague អាយុ​៤៦​ឆ្នាំ ដែល​រស់នៅ​ក្រុង Drogheda ប្រទេស​អៀរ​ឡង់ បាន​រៀបការ​ជាមួយ​រូបថត​ខ្មោច​ចោរ​សមុទ្រ កាលពីដើម​ឆ្នាំកន្លងមក​។ ប៉ុន្តែ​មិន​ដល់​មួយឆ្នាំ​ស្រួលបួល​ផង គាត់​បានប្រកាស​ពី​ការ​លែងលះគ្នា​។​

 
Amanda បានសម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​ដែលជា «​គូព្រេង​» ខ្លួន​នៅលើ​នាវា​មួយ​ក្នុង​សមុទ្រ​នៃ​ប្រទេស​អៀរ​ឡង់​។ បុរស​នោះ​មិនមែនជា​មនុស្ស​ពិតប្រាកដ​នោះឡើយ ប៉ុន្តែ​ជា​រូបថត​ចោរ​សមុទ្រ​ជនជាតិ​ហៃ​ទី​ម្នាក់​ឈ្មោះ Jack ដែល​ឯកសារ​នានា​បាន​អះអាង ត្រូវបាន​គេ​ប្រហារជីវិត​តាំងពី​អំឡុង​ឆ្នាំ​១៧០០ ។​
 
 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ Ireland AM ស្ត្រី​ឈ្មោះ Amanda បាន​អះអាងថា ពិធី​អាពាហ៍ពិពាហ៍​ជាមួយនឹង «​ដួងវិញ្ញាណ​» ត្រូវ​អនុញ្ញាត និង​មាន​ប្រជាប្រិយ​ខ្លាំងណាស់​នៅក្នុង​ប្រទេស​ហៃ​ទី​។ គាត់​បាន​បញ្ជាក់ថា វិញ្ញាណ​មនុស្ស​អាច​ប៉ះគ្នា និង​ទាក់ទង​គ្នា​ដូចជា​មនុស្ស​ធម្មតា​។​
 
​មិន​ដល់​គម្រប់​មួយឆ្នាំ​ផង Amanda បានប្រកាសថា​៖ «​អូ​ខេ ខ្ញុំ​គិតថា វា​ដល់​ពេលវេលា​សម្រាប់​ខ្ញុំ​ដើម្បី​ប្រកាស​ពី​ការបញ្ចប់​ចំណងអាពាហ៍ពិពាហ៍ […] ខ្ញុំ​នឹង​ពន្យល់​នៅពេល​សមស្រប​ណាមួយ ប៉ុន្តែ​សម្រាប់​ពេលនេះ ខ្ញុំ​ចង់​នៅ​ស្ងៀមស្ងាត់ ដោយសារ​នៅមាន​ទំនាក់ទំនង​ជាមួយ​ខាង​ព្រលឹង​វិញ្ញាណ​នៅឡើយ​»​។​


 
​តាមពិតទៅ Amanda ផ្ទាល់​គឺជា​អ្នកគាំទ្រ​ផ្កាប់មុខ​ម្នាក់​តួអង្គ​ក្នុង​រឿងភាពយន្ត​ចោរ​សមុទ្រ​តំបន់​កា​រ៉ា​អ៊ី​ប (Pirates of the Caribbean) ពោលគឺ​តួអង្គ Jack Sparrow ដែល​សំដែង​ដោយ Johnny Depp​។ ក្រោយមក គាត់​បាន​ដក់ចិត្ត​ស្រឡាញ់​តែម្តង​៕
 

Tag:
 ​ប្លែកៗ​
  ចោរ​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com