កំណាព្យ
ពីនេះ ពីនោះ
ប្តី​ល្អ ក្នុង​ចិត្ត​ភរិយា
16, Dec 2018 , 2:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៦



-​ជាតិ​ជា​ស្ត្រី​ក្នុង​លោកា​ ​ប្រាថ្នា​តែ​ប្តី​ណា​ល្អ​
​មិន​ចង់​ឡើយ​ប្តី​បោក​ឆ​ ​បង្ក​ហិង្សា​ចិត្ត​កាយ​។​
 
-​ស្មោះ​ស្នេហ៍​មើលថែ​ពេញទី ​រកស៊ី​ទោះ​ជិត​ឬ​ឆ្ងាយ​
​មិន​ឲ្យ​ប្រពន្ធ​ខ្វល់ខ្វាយ​ ​មុន​ចាយ​ចេះ​គិត​មុខក្រោយ​។
-​មិនចេះ​មើលងាយ​ប្រពន្ធ​ ​ទ្រព្យធន​រកបាន​ផ្តល់​ឲ្យ​
​មិន​ចោល​នៅពេល​នាង​ខ្សោយ​ ​បណ្តោយ​ឲ្យ​នាង​ទឹកភ្នែក​។​
 
-​មិន​អួតអាង​កាង​កោងកាច​ ​មិន​ខ្លាច​នឿយ​ហ៊ាន​ទួល​រែក​
​ដឹង​ខុស​ហ៊ាន​កែ​វែកញែក​ ​ជជែក​រក​ផ្លូវ​ដោះស្រាយ​។​
 
-​មិន​ក្បែរ​មិន​សាក​គ្រឿងញៀន​ ​មិន​ឃ្លាន​អស់​ល្បែង​ទាំងឡាយ​
​មិន​ឆ្ងាញ់​នឹង​រឿង​អន្តរាយ ​ទៅ​ឆ្ងាយ​មិន​ណាយ​ប្រពន្ធ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com