អស្ចារ្យមែន នៅឆ្នាំ ២០១៨នេះ Pepsi បានរៀបចំកម្មវិធី«Pepsi Generations» ដើម្បីអបអរសាទរ ភាពរីកចម្រើន និងភាពជោគជ័យរបស់ភេសជ្ជៈ Pepsi ដែលមានការគាំទ្រពីអតិថិជន នៅជុំវិញពិភពលោក រយៈពេលប្រមាណ១២០ឆ្នាំមកនេះ។ Pepsi ជាភេសជ្ជៈដែលតែងតែផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជន ជាពិសេសមិត្តៗយុវវ័យ ជាមួយនឹងរសជាតិដ៏ឆ្ងាញ់ត្រជាក់ជាប់ចិត្ត គ្រប់ពេលវេលា។
Pepsi Generations ធ្វើឡើងក្នុងប្រទេសជាង ៦០ នៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ ដែលចូលរួមក្នុងកម្មវិធីដ៏សប្បាយរីករាយអស្ចារ្យនេះ។ Pepsi ក៏នាំមកនូវការរចនាកំប៉ុង ៦ជំនាន់ ផ្សេងៗគ្នា មានជំនាន់ ១៩៤០, ១៩៥០, ១៩៦០, ១៩៨០, ២០០០, និងឆ្នាំ២០១៨នេះ ដែលជាការរចនាពិសេសបំផុត មិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជា។
អ្វីដែលពិសេស និងនឹកស្មានមិនដល់នោះ គឺរោងចក្រ Pepsi នៅកម្ពុជា បានបើកដំបូងនៅដើមទសវត្សឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយម។ ពេលនោះ Pepsi ប្រទេសថៃ បានដាក់ទុនជាមួយក្រុមហ៊ុនក្នុងស្រុកមួយ ដោយបានសាងសង់រោងចក្រ នៅក្នុងខេត្តបាត់ដំបង ដើម្បីផលិតលក់ក្នុងស្រុក និងនាំចេញទៅផ្គត់ផ្គង់ទីផ្សារប្រទេសថៃ។ នៅឆ្នាំ១៩៧៥ ក្រោម របបខ្មែរក្រហម រោងចក្រ Pepsi បានផ្អាកដំណើរការ។
ក្រោយមកទៀត រោងចក្រ Pepsi បានក្លាយទៅជាទីតាំងទេសចរណ៍ មុនពេលដែលវាត្រូវបានអភិវឌ្ឍន៍ ទៅជារោងចក្រផលិតទឹកស្អាត ក្នុងខេត្តបាត់ដំបង។
បច្ចុប្បន្ន ភេសជ្ជៈ Pepsi ត្រូវបានផលិតឡើង ដោយរោងចក្រធំបំផុតក្នុងខេត្តព្រះសីហនុ ដែល មានទីតាំងប្រភពទឹកស្អាត សាកសមផលិតភេសជ្ជៈបំផុតជាមួយនឹងបច្ចេកវិទ្យាទំនើបទាន់សម័យ ដែលនេះជាមូលហេតុធ្វើឲ្យ Pepsi រីកចម្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ដើម្បីអបអរសាទរកម្មវិធី Pepsi Generations ភេសជ្ជៈ Pepsi បានផ្តល់កម្មវិធីប្រូម៉ូសិនដ៏ ពិសេស គឺបើលោកជាវ Pepsi គម្របដបលឿង ចំណុះ៣៥០ML នោះអតិថិជននឹងមានឱកាសឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ពី Pepsi។ រង្វាន់ជាច្រើនកំពុងរង់ចាំ លោកអ្នក! ជាវភេសជ្ជៈ Pepsi Generation គម្របលឿងឥឡូវនេះ ហើយពិនិត្យលេខកូដ ៨ខ្ទង់ក្រោមគម្របដប រួចចុច*8888*ជាមួយលេខ ៨ខ្ទង់នោះ បន្ទាប់មកចុចបញ្ជូនជាការស្រេច (*8888*លេខកូដ៨ខ្ទង់#បញ្ជូន) ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជា៖ ម៉ូតូ HondaScoopy ស៊េរីថ្មី ១០០រង្វាន់ សាច់ប្រាក់សរុបរហូតដល់ ៥០,០០០ដុល្លារ នៅក្រោមគម្របដបនិងរង្វាន់ពីប្រព័ន្ធទូរស័ព្ទ Smart សរុប៨លានដុល្លារ។ នៅចាំអីទៀត ប្រញាប់ឡើង ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏ច្រើននេះ។